Sponsor
Amapapa News

រាជធានី​ភ្នំពេញ​៖​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​បងប្អូន​ជនជាតិ​សួយ ​​នា​ទីស្តីការ​ក្រសួង​បរិស្ថាន​ កាល​ពី​ព្រឹកមិញ​នេះ​ លោក​រដ្ឋមន្ត្រី​ សាយ សំអាល់​​ បាន​សន្យា​ជួយ​ជនជាតិ​ដើម​មួយ​នេះ​​​ប្រែក្លាយ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោរ​ដូនតី​ ទេ​ទឹក​ពុះ ដែល​ស្ថិត​​​ក្នុង​ស្រុក​ឱរ៉ាល់នោះ​ ទៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​។

ការ​ប្រែ​ក្លាយ​នេះ​ គឺ​លោក​រដ្ឋមន្ត្រី​ ​នឹង​​​ជំរុញ​ដល់​ក្រុមហ៊ុន​ដែល​ចង់​វិនិយោគ​តំបន់​ធម្មជាតិ​នេះ​  ឲ្យ​ក​សាងសង់​ស្តូប​តំណាង​ជនជាតិ​សួយ​ ដែល​ជា​ម្ចាស់​ស្រុក ​ទីកន្លែង​គោរព​សក្ការៈ​ និង​ទីផ្សារ​បន្លែ​ធម្មជាតិ​សម្រាប់​ភ្ញៀវ​ទេសចរ​ ដែល​មក​លេង​កម្សាន្ត ដែល​អាច​​​​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​នេះ​ រក​​ចំណូល​សម្រាប់​អភិវឌ្ឍន៍​​គ្រួសារ​របស់​ពួក​គេ​។​

​ឆ្លើយ​តប​នឹង​ការ​សន្យា​នេះ​​លោកស្រី​​ វ៉ែន​ សាមីន​ តំណាង​សហគមន៍​ បាន​សម្ដែង​នូវ​ការ​ត្រេកអរ​និង​​​អំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី​ ដែល​ជួយ​កំណត់​ព្រំ​ដី​សហគមន៍​ជូន​សហគមន៍​ជនជាតិ​សួយ ​ជា​ពិសេស​​ជួយ​ប្រែក្លាយ​សហគមន៍​របស់​ខ្លួន ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​​ និងមាន​​ទីផ្សារ​បន្លែ​ជា​ដើម​ដែល​ផ្ដល់​ឱកាស​​ដល់​​ពួកគេ​រក​ចំណូល​បន្ថែម​​៕ រូប​ភាព៖ ក្រសួងបរិស្ថាន

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor