Sponsor
Amapapa News

[ផ្សាយផ្ទាល់]: ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ធ្វើសន្និសិទ្ធសារព័ត៌មាន បង្ហាញមុខជនសង្ស័យក្នុងករណីឃាតកម្ម(រំលោភសម្លាប់)និងប្លន់យកទ្រព្យសម្បតិ្ដពីនារីបុគ្គលិក កាស៊ីណូ «Good Luck» នៅក្រុងបាវិត កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៧ ។

ជនល្មើសទាំងពីរដែលរំលោភសំលាប់បុគ្គលិកកាស៊ីណូថ្ងៃមុនមិនមែនមានតែមួយករណីទេ មានករណីរំលោភសំលាប់ ២លើកគឺ លើកទី១ នៅថ្ងៃទី ២២ ខែ៤ ឆ្នាំ២០១៧ នៅផ្លូវតាព្រឹម ជាម៉ូយឡាន ជាតិវៀតណាម និង​លើកទី ២ គឺកញ្ញា វ៉ាលីន បុគ្គលិកកាស៊ីណូ Good Luck នៅក្រុងបាវិត។

សូមអរគុណលោកស្នងការនគរបាលខេត្តស្វាយរៀង ចាប់ជនល្មើសបានយកមកកាត់ទោសតាមផ្លូវច្បាប់ ភ្លាមៗតែម្តង និងសូមសរសើរដល់ជំនាញរបស់ន/បព្រហ្មទណ្ឌខេត្តស្វាយរៀងក្នុងការស្រាវជ្រាវចាប់ខ្លួនជនល្មើសបានសំរេច។

ជនសង្ស័យ

ស្វាយរៀង ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានធ្វើសន្និសីទបង្ហាញមុខ ជនសង្ស័យរំលោភសម្លាប់នារីម្នាក់ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ទោ គឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញខេត្តស្វាយរៀងបានសហការជាមួយកម្លាំងនាយកដ្ឋានគ្រឿងញៀននៃក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលរបស់ព្រះរាជអាជ្ញា។

លោកស្នងការបញ្ជាក់ថាជនសង្ស័យទី១-ឈ្មោះ ឆឺយ សុជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ និងជនសង្ស័យទី២-ឈ្មោះ ផ្លេក មុន្នី ឃាត់នៅភ្នំពេញ មុខរបរបើកបររថយន្តតាក់ស៊ីទាំងពីរនាក់ ទីលំនៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីចងក្រងឯកសារ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

ខាងក្រោមនេះគឺជាវិដេអូសន្និសិទ្ធសារព៌ត័មាន ដែលឃាតករទាំងពីរនាក់នេះបានសារភាព សូមស្តាប់ទាំងស្រុងដូចតទៅ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor