Sponsor
Amapapa News

កោះកុង៖ កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧ ម្សិលមិញនេះ ចំពោះម្ចាស់ account ឈ្មោះ (បងជា​រស្មីនៃជីវិតអូន) ដែលបានបង្ហោះអត្ថន័យរបស់ខ្លួន រិះគន់មន្ត្រីនគរបាលកាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៧ ថាបានកៀបស៊ីលុយខ្លួន ពេលនេះ សុំសារភាពកំហុសរបស់ខ្លួន ថាខ្លួនពិតជាបាននិយាយ បង្ខូចសមត្ថកិច្ចពិតប្រាកដមែន។

នាងឈ្មោះ ឈិន ស្រីនាងបានសារភាពថា អាខោននិងឈ្មោះនេះពិតជារបស់ខ្លួនមែន ហើយសសេរបង្ហោះក្នុងសង្គមហ្វេសប៊ុក ពីការបរិហាកេរ្តិ៍ ពិតជានាងសសេរមែន ហើយនាងសារភាពថា បានទទួលកំហុសគ្រប់យ៉ាង។
សមត្ថកិច្ចបានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ នេះសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់៕

រំលឹក៖ ស្រ្តីម្នាក់ត្រូវបាន នគរបាលឃាត់ខ្លួន ក្រោយពីបរិហាកេរ្តិ៍ សមត្ថកិច្ចនគរបាល ខេត្តកោះកុង តាមបង្ហោះហ្វេបុក។ ការឃាត់ខ្លួនគឺធ្វើឡើង តាមដីការ របស់សាលាដំបូងខេត្តកោះកុង បានចេញដីកាដោយលោក ប៊ូ ប៊ុនហាង តំណាងអយ្យាការ អមសាលាដំបូងខេត្តកោះកុងចុះថ្ងៃទ២១ខែសីហាឆ្នាំ២០១៧ បង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបុគ្គលម្នាក់ ឈ្មោះ ឈិន ស្រីនាង ភេទស្រីអាយុ២៩ឆ្នាំមានមុខរបរSR KTV ស្ថិតនៅភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង មកបង្ហាញខ្លួន នៅការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ខេត្តកោះកុង។

បើតាមសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងនៅថ្ងៃទី២៤ខែសីហាឆ្នាំ២០១៧នេះថា ការឃាត់ខ្លួនម្ចាស់អាខោនឈ្មោះ (បងជារស្មីន័យជីវិតអូន) មានឈ្មោះ ឈិនស្រីនាង បានធ្វើឡើងកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទបរិហាកេរ្តិ៍ សមត្ថកិច្ចថា ជំរិតទារប្រាក់ចំនួន៥៥០$ពីនាង ដែលនាងបង្ហោះ ក្នុងប្រព័ន្ធផ្សាព្វផ្សាយ ក្នុងសង្គមហ្វេសប៊ុក របស់ខ្លួនកាលពីវេលាម៉ោង១២៖៣០នាទីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៧ រួចនាងបានធ្វើដំណើរ ទៅភ្នំពេញនៅព្រឹកថ្ងៃទី២០ខែសីហា។

ប្រពភដដែលបន្ថែមថា ចំពោះការបង្ហោះ ដោយបរិហាកេរ្តិ៍ ថាសមត្ថកិច្ច ជំរិតទាលុយពីនាងចំនួន៥៥០$ដុល្លានោះ មិនមែនជាការពិតទេ តាមពិតលុយនោះ នាងជាជនជាប់ចោទ យកមកបង់ជំងឺចិត្តឲ្យឈ្មោះ សាយ គន្ធា ដែលគាត់ បានដាក់ពាក្យបណ្តឹង នាងឈ្មោះឈិនស្រីនាង ពីបទលួចលិខិតស្នាមនិងបរិហានូវ ព័ត៌មានមិនពិត តាមបណ្តាយ សង្គមហ្វេសប៊ុក។

តាមពិតប្រាក់ដែលគាត់បានបង្ហោះនោះគឺជាប្រាក់ដែលគាត់សងទៅលើឈ្មោះ សាយ គន្ធា ដែលសាមុីម្ចាស់ account គាត់បានលួចពី ឈ្មោះ សាយ គន្ធា ទីលំនៅ ស្រុកមណ្ឌលសីមា ហើយត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ច អោយជួយដោះស្រាយ ក្រោមការសំរបសំរួលរបស់សមត្ថកិច្ច ឈ្មោះ ស្រីនាង ត្រូវសងប្រាក់ទៅម្ចាស់ទ្រព្យ វិញចំនួន 545 $ រួច ទើបបញ្ចប់រឿង ការប្រគល់ប្រាក់នេះមានលិខិតប្រគល់ទទួលត្រឹមត្រូវ ពីភាគីទាំងសងខាង តែបែរ​ជា​មកចោទសមត្ថកិច្ចប្រើល្បិចកៀបសុីលុយទៅវិញ ។

វិដេអូ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor