
ពេលវេលាប្រលង បាក់ឌុប គឺនៅសល់តែ១១ ថ្ងៃទៀតទេ នឹងចាប់ផ្ដើមហើយ គឺនៅថ្ងៃទី២១ ដល់ទី ២២ សីហា ។ ពេលវេលានេះបេក្ខជនដែលត្រូវបំពេញតួនាទី ក៏កំពុងតែខិតខំសិក្សាគ្រប់មុខវិទ្យា ដើម្បីពង្រឹងចំណេះដឹងត្រៀមខ្លួនចូលអង្គុយតាមលេខតុរៀងៗខ្លួនផងដែរ។ ជាមួយគ្នានេះដែរ ខេម ក៏បានចេញសារ លើកទឹកចិត្តដល់ Fan របស់លោក បង្កប់នូវអត្ថន័យអប់រំ ដ៏ល្អ...។
ខេម បានលើកឡើងថា ពេលដ៏ខ្លីខាងមុខនេះសិស្សានុសិស្ស ថ្នាក់ទី១២ ជិតដល់ថ្ងៃប្រលង បាក់ឌុប ហើយ សម្រាប់រូបលោកគឺចង់ឃើញពួកគាត់ប្រលងជាប់គ្រប់គ្នាណាស់ ពីព្រោះបើទទួលបានលទ្ធផលបែបនេះ មិនត្រឹមតែពួកគាត់ទេ ដែលសប្បាយចិត្ត សូម្បីតែឪពុកម្ដាយ សាច់ញាតិ ក៏រីករាយខ្លាំង ខណៈដែលបានឃើញ កូន ក្មួយ បង ប្អូន ខំសិក្សាអស់ពេល១២ឆ្នាំទទួលបានជោគជ័យ។

តារារូបនេះបន្តថា ពាក្យជូនពររបស់លោក គឺចង់ឲ្យក្លាយជាការពិតណាស់ ប៉ុន្តែស្របគ្នានោះសូមFan គ្រប់រូបត្រូវតែពង្រឹងប្រឹងសិក្សាបន្ថែមទៀត ទោះជាពេលនៅខ្លីក៏ដោយ ហើយអ្វីដែលជាចំណុចសំខាន់មួយទៀត គឺប្អូនៗទាំងអស់គ្នា ត្រូវខ្លាហាន កុំភិតភ័យ ព្រោះពេលយើងតាំងស្មារតីបានល្អ ខួរក្បាលក៏ធ្វើការបានល្អផងដែរ៕

