ភ្នំពេញ៖ តារាចម្រៀងស្រីល្បីល្បាញ ស្រស់ស្អាត កញ្ញា ឱក សុគន្ធកញ្ញា មានភាពជោគជ័យក្នុងវិស័យចម្រៀង ជាច្រើនឆ្នាំមកហើយ ពិតជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនស្ទើរតែគ្រប់មជ្ឈដ្ឋាន ពិសេសគឹយុវវ័យតែម្តង។
បច្ចុប្បន្ននេះ ចំពោះអាជីពរបស់កញ្ញា ក៏មានភាពមមាញឹកខ្លាំង ដោយភាគច្រើន កញ្ញាបានចេញទៅច្រៀងនៅតាមកម្មវិធីនានា និងនៅតាមបណ្តាខេត្តផ្សេងៗផងដែរ។
ប៉ុន្តែកាលពីម្សិលមិញនេះ បើយោងតាមហ្វេសប៊ុកផេក ផ្លូវការ របស់កញ្ញា បានសរសេរថា ៖ ឈឺបានសម្រេច
ការធ្លាក់ខ្លួនឈឺរបស់កញ្ញា ពិតជាធ្វើឲ្យមានការព្រួយបារម្ភពីសំណាក់អ្នកគាំទ្រ និងមិត្តភក្តិក្នុងហ្វេសប៊ុកជាច្រើននាក់។ ក្នុងនោះដែរពួកគេម្នាក់ៗបានជូនពរ សូមឱ្យតារាចម្រៀងស្រីរូបនេះ មានសុខភាពល្អ ហើយឆាប់បានជាសះស្បើយពីជំងឺ។
ពិតជាអ្នកល្បីមែន គ្រាន់តែឮថា សុគន្ធកញ្ញា ឈឺភ្លាម ក៏មានប្រិយមិត្តអ្នកគាំទ្រជាច្រើនចោមរោមព្រួយបារម្ភយ៉ាងខ្លាំង៕

















