Sponsor
Amapapa News

សាច់រឿង​ក្នុង​សង្គម​តែង​កើត​ឡើង​ប្លែកៗ​ពី​គ្នា​ ពោល​គឺ​ជីវិត​ស្នេហា ​មិន​ថា​ប្ដី​ប្រពន្ធ​ ឬ​គូ​សង្សារ​ទេ​ តែង​ជួប​បញ្ហា​មិន​ចេះ​ចប់​ ជាពិសេស​រឿងរ៉ាវ​អ្នក​ដែល​មាន​ប្រពន្ធ​ និង​គូស្នេហ៍​រូប​ស្រស់​សោភា​ តែ​ខ្លួន​មាន​ជីវភាព​ក្រ​លំបាក​ តែង​ជួប​រឿង​ព្រាត់​គ្នា​ជា​រឿយៗ ​។ យ៉ាងណាមិញ​ដូច​ជា​សាច់​រឿង​ក្នុង Taeser​MV​ បទ​ចម្រៀង​ "ប្ដី​សន្តិសុខ"​ របស់​លោក​ មាស សាលី​ ​ព្រោះតែ​ប្ដី​មិន​មាន​ប្រាក់​ខែ​ខ្ពស់​ បំប៉ន​ភាព​ឡូយឆាយ​ឲ្យ​ប្រពន្ធ​ នាង​ក៏​ដាច់​ចិត្ត​ចុះ​ចោល​ប្ដី​ និង​កូន ​ទៅ​តាម​បុរស​មាន​ទ្រព្យ​។

បទ​ចម្រៀង ​"ប្ដី​សន្តិសុខ​" របស់​លោក​ មាស​សាលី បាន​ចេញ​ស៊ីឌី​មួយ​រយៈ​មក​ហើយ​ ។ បទចម្រៀង​មនោសញ្ចេតនា​ មួយ​នេះ​បាន​ដុត​អារម្មណ៍​យុវជន​ក្រីក្រ​ជា​ច្រើន​ ដែល​មាន​គូ​ស្នេហ៍ ​ ឬ​ប្រពន្ធ​ស្រស់​សោភា ​ឲ្យ​គេ​ដេក​ព្រួយ​ ព្រោះ​តែ​ខ្លួន​គ្មាន​ទ្រព្យ ​ខ្លាច​ប្រពន្ធ​ ឬ​គូស្នេហ៍​ផ្លាស់​ចិត្ត​ដូច​ក្នុង​អត្ថន័យ​បទ​ចម្រៀង​ខាង​លើ។​ 

ពេល​នេះ​ខណៈ​ដែល​បទ​ចម្រៀង​ដ៏​កម្សត់​ចេញ​ជា​ Taeser MV​ បង្ហាញ​​ពី​សាច់​រឿង​ពិត​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់តែ​រំជួលចិត្ត​ទៅ​នឹង​សាច់​រឿង​ រហូត​មាន​អ្នក​ចូល​ទស្សនា​ចំនួន ​88K Views ​ ក្នុង​រយៈពេល​​តែ​២០​ម៉ោង​។ លោក​ មាស សាលី ​ប្រាប់​ថា​ Taeser​ បទចម្រៀង "ប្ដី​សន្តិសុខ"​ គឺ​គ្រោង​ចេញ ​Full MV ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ហើយ​លោក​ក៏​សង្ឃឹម​សាច់រឿង​មួយ​បទ​ថ្មី​ចាក់​ចំ​បេះដូង​ទស្សនិកជន​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor