
ប្រភព ពីគណនីហ្វេសប៊ុក លោក Will Pheng បានលើកឡើងថា៖
មាន friendខ្លះសួរខ្ញុំថា អង្គុយតែឯងមកពីអត់លុយអោយធីបស្រីមែន? ខ្ញុំឆ្លើយថាលុយមាន តែខ្ញុំសន្សំលុយនោះទុកការប្រពន្ធទេ លុយខំប្រឹងរកមិនមែនយកទៅអោយស្រីផ្សេងងាយៗនោះទេ ហើយទៅអោបស្រីដែលខ្ញុំអត់ស្រលាញ់ ក៍ខ្ញុំទៅមិនរួចដែរ។



ក្រោយមក គណនីហ្វេសប៊ុក Mok Hang Nimol បានធ្វើការឆ្លើយតបការលើកឡើងខាងលើថា ៖
ខ្ញុំយល់ថាលុយពេលខ្លះវាគឺសំខាន់ តែបើយើងយល់ថាយើងមិនអាចធ្វើរឿងទាំងនេះទេសូមយើងកុំទៅអីល្អជាងព្រោះថាគ្មាននរណាអាចបង្ខំយើងបាននោះទេបើយើងមិនទៅ ម្យ៉ាងទៀតយើងគួរតែយល់អញ្ចេសវិញ នារីដែរបម្រើតាមKTVប្រាក់ខែគ្នាក៏មិនបានច្រើននោះដែរ គ្នាភាគច្រើនគឺសង្ឃឹមលុយធីបនេះហើយ បើយើងមិនហៅគ្នាមកអង្គុយតើគ្នារំពឹងអ្វី? ម្យ៉ាងទៀតយើងហៅគ្នាមកមិនមែនហៅគ្នាមកអោបថើបលូកលាន់ឯណា យើងអាចហៅគ្នាមកអង្គុយជជែកគ្នាលេងញាំអីតិចតួចគ្រាន់នឹងសប្បាយរំលាយភាពស្មុកស្មាញបានតើ សម្រាប់លុយធីប១០ឫ២០$ វាក៏មិនសូវជាប៉ុន្មានដែរព្រោះយើងមិនមែនចូលច្រៀងរាល់ថ្ងៃឯណា វាក៏បញ្ជាក់ពីការគោរពចំពោះដៃគូរស្នេហាយើងផង ហើយវាក៏បង្ហាញពីតម្លៃក្នុងការគោរពចំពោះអ្នកដ៏ទៃផង។ បើមិនពេញចិត្តកុំទៅ បើទៅត្រូវយល់ពីការសមគួរនិងសេចក្ដីគោរពរបស់យើងផង!
ហើយគណនីហ្វេសប៊ុក ស្រី នាង ក៍បានបន្តដែរថា៖
មានគំនិតចឹងល្អហើយ ប៉ុន្តែខុសត្រង់ថា តើខំចំណាយពេល ទៅកន្លែងមិនគួរអោយទៅ មើលទង្វើរបស់មិត្តៗអោបនាងអូនអស់និង បានអីមកវិញ ?បើចេះតែនិយាយល្អៗ ហើយថតបង្ហោះ ចង់អោយគេសរសើរ គិតខុសហើយពៅ 😂ពាក្យអស់និង បើនិយាយប្រាប់កូនពៅបងវិញណា បើមិនស្ពឹកមុខ សើចលែងសមទេផ្នាល់ 😢។