Sponsor
Amapapa News

Isco គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ការ​ប្រកួត​ក្នុង​ជំនួប​ UEFA Super Cup ដែល​ ​Real Madrid ឈ្នះ​Manchester United ក្រោយ​ពេល​បង្ហាញ​ទម្រង់​លេង​ល្អ​ចាប់​ពី​ដើម​វគ្គ​ទី​១​ដល់​ចុង​វគ្គ​ទី​២ ​​ប៉ុន្តែ​តាម ​MARCA បាន​រំពឹង​រូប​គេ​គួរ​តែ​​ជា​កីឡាករ​ Man Utd ទៅ​វិញ​។

កាល​ពី​ឆ្នាំ​២០១៣ ​ក្រុម​បិសាច​ក្រហម​មាន​ព័ត៌មាន​ថា​ចង់​បាន​អតីត​​ខ្សែ​បម្រើ Malaga រូប​នេះ​ទៅ​រួម​ក្រុម ​ប៉ុន្តែពួក​គេ​បែរ​ជា​មិន​យក​វិញ​ ដោយ​ពេល​នោះ​ទំហំ​ក្បាល​របស់ ​Isco មិន​សាក​សម​នឹង​រាងរៅ​របស់​គាត់(ក្បាលធំពេក)។

 ក្រោយ​ពេល​បង្ហាញ​ទម្រង់​លេង​ល្អ​និង​ ជួយ ​Real Madrid ឈ្នះ​ពាន​ហូរហែ​​អ្នក​ដឹកនាំ​ និង​ក្រុម​បុគ្គលិក​របស់​ Man Utd បាន​អង្គុយ​មើល​ការ​ប្រកួត​នេះ​ បាន​បង្ហាញ​ការ​សោក​ស្ដាយ​ដែល​សម្រេច​ចិត្ត​បោះ​បង់​រូប​គេ​ចោល​ការ​ពី​៤​ឆ្នាំ​មុន​។

តាម​ប្រភព ​ESPN, Manchester United បាន​ចាប់​អារម្មណ៍​សមត្ថភាព​របស់​គាត់​ ប៉ុន្តែ​បែរ​ជា​មិន​ទិញ​ទៅ​វិញ​ បន្ទាប់​ពី​ពិចារណា​ច្រើន​ពេក​ហើយ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ ​ក៏​បាន​ទៅ​ចូល​រួម​ជាមួយ​ស្ដេច​ដល់​បច្ចុប្បន្ន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor