Sponsor
Amapapa News

Mina Raiola ជឿ​ថា​ពេល​នេះ​គឺ​ជា​វេលា​ដ៏​ត្រឹម​ត្រូវ​សម្រាប់ ​Lionel Messi សាកល្បង​ខ្លួន​ឯង​ដោយ​ចាក​ចេញ​ពី​Barcelona ហើយ​ ខណៈ​រូប​គេ​មាន​ទំនាក់ទំនង​ជាមួយ​ក្លឹប​អង់គ្លេស​ Man City។

ភ្នាក់​ងារ​កីឡាករ​រូប​នេះ​បាន​ផ្ដល់​ដំបូន្មាន​សម្រាប់ ​Messi ថា​ចាក​ចេញ​ពី ​Barca ដើម្បី​ពង្រឹង​ភាព​អស្ចារ្យ​របស់​អ្នក។ កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​យល់​ព្រម​បន្ត​កុង​ត្រា​ជាមួយ ​Barcelona ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​នៅ​ឡើយ​​ដែល​នេះ​ធ្វើ​ឲ្យ​អនាគត​របស់​គេ​មាន​ភាព​ស្រពិចស្រពិល​នៅ​កីឡដ្ឋាន​ Camp Nou។

ស្រប​ពេល​កីឡាករ​វ័យ​៣០​ឆ្នាំ​ មិន​ទាន់​កាន់​ប៊ិច​ស៊ីញេ​ គ្រូ​បង្វឹក​ Man City ​ដែល​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​អ្នក​មាន​បុណ្យ​ផង​នោះ​គឺ​លោក​ Pep Guadiola បាន​រំពឹង​ថា​ការ​ផ្លាស់ប្ដូរ​ទ្រនំ​របស់ ​Messi ពិត​ជា​អាច​ទៅ​រួច។

Raiola មិន​មែន​ជា​អ្នក​តំណាង​ឲ្យ​ Messi ទេ ​ប៉ុន្តែ​ភ្នាក់​ងារ​សញ្ជាតិ​អ៊ីតាលី​ដើម​កំណើត​ហុល្លង់​ ដែល​ជា​អ្នក​ដំណាង​របស់​ Paul Pogba, Romelu Lukaku, Marco Verratti, Henrikh Mkhitaryan និង Zlatan Ibrahimovic ថា​ដល់​ពេល​ត្រូវ​ផ្លាស់ប្ដូរ​ហើយ។

កីឡាករ​ដូច​ជា​ Messi គួរ​តែ​ព្យាយាម​ជាមួយ​នឹង​បទ​ពិសោធន៍​ថ្មី​ ជាមួយ​នឹង​ក្លឹប​ផ្សេង​ៗ​ហើយ​ពង្រឹង​ភាព​អស្ចារ្យ​របស់​គាត់​។ Barcelona គួរ​តែ​កែ​លម្អ​លើ​រឿង​នេះ។" Raiola និយាយ​ក្នុង​កាសែត ​MARCA។

Messi គឺ​ជា​កីឡាករ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​របស់ ​Barcelona ដោយ​ជួយ​ក្លឹប​នៅ​ទឹក​ដី​កាតាឡាន់​មួយ​នេះ ​ឈ្នះ​ពាន​២៩​រួម​បញ្ចូល​ទាំង​ La liga និង​ Champions League។ លើស​ពី​នេះ ​Raiola ក៏​បាន​ចែកចាយ​គំនិត​ផ្ទាល់​ខ្លួន​អំពី​ការ​ផ្ទេរ​ទៅ ​PSG របស់​ Neymar ក្នុង​កំណត់​ត្រា​ពិភពលោក​ផង​ដែរ។ " ទីផ្សារ​​បែប​នេះ​នឹង​មិន​កើត​ឡើង​ទៀត​ទេ​។ ពេល​នេះ​ប្រទេស​ដែល​ចុះ​កុង​ត្រា​យក​កីឡាករ​ក្នុង​ស្ថានភាព​នេះ​ មិន​មែន​ជា​ការ​ប្រកួត​បាល់ទាត់​ទេ​។ ប៉ុន្តែ​ការ​ផ្ទេរ​ក្នុង​តម្លៃ​២២២​លាន​អឺរ៉ូ​នឹង​ក្លាយ​ជា​រឿង​ធម្មតា​ចាប់​ពី​ពេល​នេះ​ត​ទៅ​"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor