Sponsor
Pisey

នៅ​ក្នុង​សង្គម​ខ្មែរ​ចំពោះការ​រស់​នៅ ប្រចាំថ្ងៃគឺនៅតែមាន ការ​ផ្សារភ្ជាប់​ជាមួយ​នឹង​ជំនឿ ជាក់ស្ដែងដូចរឿងដែលលើកឡើង តាមរយៈហ្វេសប៊ុកផេគឈ្មោះថា Rithy FC Report បានឲ្យដឹងថាមាន នារីស្រស់រូបស្អាត ដែលមានឈ្មោះថា ថេត បានស្លាប់ទាំងខ្លួននៅក្មេងខ្ចី ដោយសារអំពើគេធ្វើដោយផ្លូវងងឹត។

ផេគខាងលើ បានបន្តទៀតថា រូបស្អាតហើយនៅស្រស់ញញឹម មិនគួរណាអាយុខ្លីដល់ម្លឹងទេ ជួយស៊ែយកបុណ្យឲ្យគាត់បានទៅកាន់ភពថ្មី មានក្តីសុខចុះ ។​

ចំពោះមូលហេតុធ្វើឲ្យនារីម្នាក់នេះស្លាប់ គឺដោយសារត្រូវអំពើគេធ្វើដោយផ្លូវងងឹត ដោយនេះជាការបញ្ជាក់របស់ Rithy FC Report ។ ហើយយើងមិនទទួលបានព័ត៌មានអ្វីផ្សេងក្រៅពីហ្នឹងទៀតទេ តែមានអ្នកបញ្ចេញមតិដែលស្របនឹងការលើកឡើងខាងលើថា ៖

បើដឹងភ្លាមៗទៅរកគ្រូ ឬលោកស្រោចទឹកចេញហើយប្រាប់តាមហ្នឹងទៅប្រហែលមិនដល់ថ្នាក់ស្លាប់ទេ !!ពិតជាគួរឲ្យខ្លាចណាស់ ផ្លូវងងឹតហ្នឹង យើងមើលមិនឃើញ មើលមិនដឹង គួរឲ្យខ្លាច #RIP🙏🏻🙏🏻🙏🏻

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor