
ខ្សែបម្រើប្រយុទ្ធក្លឹប Bayern Munich កីឡាករ Thomas Muller បានចាត់ទុកខ្សែប្រធានក្រុម Real Madrid កីឡាករ Sergio Ramos គឺជាខ្សែការពារល្អជាងគេបំផុត ក្នុងចំណោមខ្សែការពារល្អលើសគេលើពិភពលោក។
តែយ៉ាងណា រូបគេនៅមិនភ្លេចមិត្តរួមក្រុមជម្រើសជាតិ និងក្លឹបរបស់ខ្លួន Mats Hummels, Javi Martinez Boateng ក៏ជាខ្សែការពារក្នុងកម្រិតនេះដែរ។ Muller បាននិយាយក្នុងគេហទំព័រ Goal ថា៖" ខ្ញុំធ្លាប់បានជួបJaap Stam ម្ដង ក្នុងការប្រកួតមិត្តភាពរបស់ Mark van Bommel វាគ្រាន់តែជាការប្រកួតមិត្តភាពហើយគាត់ស្ថិតក្នុងក្រុមរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ពេលនោះ។"
កីឡាករជម្រើសជាតិអាល្លឺម៉ង់បានបន្តថា“ ពិតណាស់! Real Madrid បានឈ្នះ Champions League ៣ក្នុងរយៈពេល៤ឆ្នាំ ខ្ញុំគិតថា Sergio Ramos គឺជាខ្សែការពារស្ថិតក្នុងកម្រិតកំពូល។ ប៉ុន្តែអ្នកដែលលេងក្នុងកម្រិតនេះក៏មាន Mats Hummels, Javi Martinez, Jerome Boateng ពេលដែលខ្ញុំហ្វឹកហាត់ជាមួយពួកគេគឺតឹងតែងបំផុត។"
Ramos ពិតជាទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង ក្នុងអាជីពរបស់ខ្លួនដោយបានឈ្នះ Champions League ជាមួយReal Madrid ៣ដងហើយរូបគេក៏ជាកីឡាករ ដែលចាត់ទុកថាខ្សែការពារជំនាញរកគ្រាប់បាល់ដោយប្រើក្បាលដ៏មានប្រសិទ្ធភាព៕
