Sponsor
Amapapa News

ម៉ាឡេស៊ី​កំពុង​រក្សា​ដំណែង​កំពូល​តារាង​មេដាយ​ក្រោយ​ធ្វើ​បាន​ល្អ​ក្នុង​ព្រឹត្តិការណ៍​ SEA Games លើក​ទី​២៩​នេះ​ ប៉ុន្តែ​អ្វី​ដែល​គួឬ​ឲ្យ​អាម៉ាស់​សម្រាប់​ម្ចាស់​ផ្ទះ​មួយ​នេះ​ គឺ​ដាក់​ទងជាតិ​ខុស​ឈ្មោះ​ប្រទេស​ដល់​ទៅ​៨​ក្នុង​ចំណោម​១១​នៅ​អាស៊ានផ្សាយ​តាម​ទូរទស្សន៍។

ពេល​នេះ​ពួ​ក​គេ​ទទួល​បាន​មេដយ​មាស​៦៤​គ្រឿង ​​ច្រើន​ជាង​ក្រុម​លេខ​២​វៀតណាម​ និង​លេខ​៣​សិង្ហបុរី​ដល់​ទៅ​២​ដង។ អញ្ចឹង​ក៏​ដោយ​​ បញ្ហា​នៅ​តែ​កើត​មាន​សម្រាប់​ម្ចាស់​ផ្ទះ​មួយ​នេះ ​ដោយ​បាន​ដាក់​ទង​ជាតិ​ខុស​ឈ្មោះ​ប្រទេស​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កីឡា​ និង​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​ដែល​មើល​កម្មវិធី​ផ្សាយ​មេដាយ​នេះ ​ប្រតិកម្ម​ និង​បាញ់​ម៉ាឡេស៊ី​ចុក​ៗតែ​ម្ដង។

តារាង

វៀតណាម​ទទួល​បាន​ទងជាតិ​សិង្ហបុរី​ ឯងសិង្ហបុរី​បាន​ទទួល​ទង់​ជាតិ​ថៃ​ ថៃ​បាន​ទងជាតិ​ឥណ្ឌូណេស៊ី​ ហើយ​ឥណ្ឌូណេស៊ី​ទៅ​ជា​ទង់​ជាតិ​វៀតណាម​វិញ។ ហ្វីលីពីន​ក្លាយ​ជា​មីយ៉ាន់ម៉ា ហើយ​មីយ៉ាន់ម៉ា​ទៅ​ជា​ហ្វីលីពីន ឡាវ​ទង់​ជាតិ​កម្ពុជា​ ហើយ​កម្ពុជា​ទង់​ជាតិ​ឡាវ​ខណៈ​ម៉ាឡេស៊ី​ ប្រុយណេ​ និង​ទីម័រ​ត្រឹម​ត្រូវ។

នេះ​ជា​លើក​ដំបូង​ហើយ ​ដែល​ម្ចាស់​ផ្ទះ​បាន​ដាក់​ខុស​ទង់​ជាតិ​ហើយ​មាន​មតិ​ខ្លះ​ថា​ ម៉ាឡេស៊ី​គួរ​តែ​ទៅ​រៀន​ភូមិវិទ្យា​ឡើង​វិញ​ មុន​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ណា​មួយ។ បែប​ណា​ក្ដី! វេបសាយ​ក្នុង​ស្រុក​នៅ​ឥណ្ឌូណេស៊ី​ច្រឡំ​ទង់​ជាតិ​ កូស្ការីកា​ជាមួយ​នឹង​ថៃ​ ក្នុង​ការ​ប្រកាស​ពី​កីឡារ​ស៊ីហ្គេម​លើក​ទី​២៩​នេះ៕

ប្រភព៖ ​ mothership.sg

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor