Sponsor
Amapapa News

កាលពីពេលថ្មីៗនេះ មានករណីម្តាយចិត្តអាក្រក់ម្នាក់ទំនងជាចង់សងសឹងទៅលើអតីតស្វាមី ក៏បានត្រលប់មកផ្ទះដែលគាត់ធ្លាប់រស់នៅជាមួយគ្នាពីមុន ហើយបានប្រព្រឹត្តិអំពីើនឹកស្មានមិនដល់មួយ គឺប្រើកន្រ្តៃកាត់លិង្គកូនប្រុសរបស់នាងទៅវិញ។

ក្រោយពីក្រុមគ្រួសារបានដឹងថាក្មេងប្រុសត្រូវបានម្តាយរបស់ខ្លួនធ្វើបែបនេះ ពួកគេបានប្រញាប់ប្រញាល់បញ្ជូនក្មេងប្រុសរងគ្រោះទៅមន្ទីរពេទ្យមួយនៅក្នុងទីក្រុង ហ្វូចូវ នៃខេត្តជាំងស៊ីន ប្រទេសចិន ដើម្បីធ្វើការវះកាត់ជួសសង្គ្រោះភ្លាមៗ។ គ្រូពេទ្យបានប្រាប់អ្នកយកព័ត៌មានក្នុងតំបន់ថា កុមារពេលនេះស្ថិតក្នុងស្ថានភាពធូរស្រាលហើយ ហើយប្រសិនបើការព្យាបាលបានដំណើរការទៅបានល្អ ក្មេងម្នាក់នេះនៅសង្ឃឹមអាចមានកូននៅពេលគេធំឡើង។

ទន្ទឹមនឹងនេះដែរ ជីដូនជីតារបស់ក្មេងប្រុសនេះបានប្រាប់ឲ្យដឹងថា ម្តាយក្មេងប្រុសបានចាកចេញពីផ្ទះជាងមួយឆ្នាំទៅហើយ និងបានរៀបការជាមួយប្តីថ្មីរួចទៀត។ យ៉ាងណាវានៅតែជារឿងពិបាកយល់ និងមិនច្បាស់ថាអ្វីដែលជាបញ្ហាពិតប្រាកដ នាំឱ្យនាងត្រលប់មកកាត់លិង្គកូនប្រុសរបស់ខ្លួនទៅវិញ។ ប៉ូលីសកំពុងតែស៊ើបអង្កេតករណីនេះ។

Source: shanghaiist

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor