
ត្រឡប់ទៅកាលពីឆ្នាំ២០១១ Manchester United ក៏ដូចជាក្លឹបដទៃទៀតក្នុងពេលនោះដែរ មានព័ត៌មានជាប់ទាក់ទងចុះកុងត្រាយកខ្សែបម្រើក្លឹប Spurs កីឡាករ Luka Modric ។
ក្នុងហេតុផលមួយ ខ្សែបម្រើក្រូអាតត្រូវបានគេពិចារណាជាច្រើនករណីថា រូបគេនឹងក្លាយជាកីឡាករសំខាន់ក្នុងតំបន់បម្រើបំផុតរបស់ Man Utd ខណៈឱកាសមួយទៀតគឺរូបគេអាចនឹងមកជំនួសខ្សែបម្រើចូលនិវត្តន៍ Paul Scholes។ ស្រមៃទៅមើលបើ Modric មកលេងនៅ Man Utd ក្នុងស្ថានភាពទម្រង់លេងរបស់ល្អនៅពេលនោះ ទាំងការគ្រប់គ្រងបាល់ និងអត្រានៃការបញ្ជូនបាល់។

ប៉ុន្តែគួរឲ្យស្ដាយបិសាចក្រហម មិនបានទិញយកមកទេ ទោះបីព័ត៌មានបង្ហាញពីការទាក់ទងយ៉ាងជិតស្និតបំផុតក៏ដោយ។ ក្រោយមក Real Madrid ក៏ទិញគាត់បានក្នុងតម្លៃ៣០លានផោនក្នុងរដូវក្ដៅ ២០១២។ មានឆ្ងល់ទេហេតុអ្វីបានជា Man Utd មិនទិញខ្សែបម្រើល្អយ៉ាងនេះ ហើយលោក Sir Alex បានធ្វើឲ្យរបូតកំពូលកីឡាករល្អបំផុតក្នុងជំនាន់នោះ។
ការប្ដូរទៅលេងនៅ Old Trafford របស់ Modric បានត្រឹមតែក្នុងក្រដាសសារព័ត៌មាន ប៉ុន្តែ Ferguson បានសម្រេចចិត្តមិនទិញវិញដោយសារពេលនោះ អតីតគ្រូបង្វឹកបិសាចក្រហម មិនត្រូវគ្នាជាមួយលោក Daniel Levy ម្ចាស់ក្លឹបមាន់ខ្នាយមាស។ តាមប្រភពលោក Daniel Taylor សរសេរក្នុងសៀវភៅ The Obsever មានអត្ថន័យដូចនេះ៖

“Ferguson ត្រូវបានគេដឹងថា នឹងអាចនាំយកកីឡាករជម្រើសជាតិក្រូអាតមកលេងនៅ Manchester United ដើម្បីជំនួស Paul Scholes ដែលចូលនិវត្តន៍។ ក្នុងកាលៈទេសៈនេះ Modric គួរតែសម្រេចក្នុងការផ្ទេរទៅ។ ប៉ុន្តែដោយសារ Sir Alex មិនអាចបំភ្លេចនូវអ្វីដែលគាត់បានធ្វើជាមួយលោក Levy កាលពីប៉ុន្មានឆ្នាំមុន លើការផ្ទេរយកខ្សែប្រយុទ្ធ Dimitar Berbatov ត្រូវបានពន្យារពេលបណ្ដោះអាសន្ន ធ្វើឲ្យលោកមានបញ្ហាជាមួយអគ្គលេខាធិការក្លឹប Man Utd លោក David Gill ដែលសន្យាថានឹងទិញបានឆាប់ៗ តែត្រូវពន្យារពេលបណ្ដោះអាសន្នម្ដងហើយម្ដងទៀតពីលោក Levy ។ ហើយករណីនេះក៏បានបន្តដល់ការដោះដូរ Modric ទៀត ដោយលោក Sir Alex ខឹងពេក។ ចាប់ពេលនោះមកដល់ថ្ងៃអ្នកចាត់ការសញ្ជាតិស្កុតឡែនចូលនិវត្តន៍ Manchester United មិនដែលទិញកីឡាករពី Spurs ទៀតទេ។"
ប្រធានក្លឹប Spurs លោក Levy ត្រូវបានគេដឹងថា ជាអ្នកដែលតឹងតែងក្នុងការពិភាក្សា (មនុស្សម្នាក់មិនដែលមិនចុះសម្រុងជាមួយគេ)ហើយត្រឹមតែទិញកីឡាករម្នាក់កាលពីរដូវកាលមុនគឺ Moussa Sissoko ក្នុងតម្លៃ៣០លានផោន ពិបាកខ្លាំងណាស់។ ដូចនេះហើយបានជាលោក Sir Alex ថាមិនចង់ធ្វើពាណិជ្ជកម្មជាមួយប្រធានក្លឹបរូបនេះទេ ដោយសារគាត់គិតថា ជាមនុស្សកុម្មុយនិស្តបំផុត។

តើយើងទាញហេតុផលបានទេថាហេតុអ្វីរដូវកាលនេះ Tottenham Hotspur មិនទាន់បានទិញកីឡាករចូលនៅឡើយខណៈក្លឹបនៅ Premier League មួយចំនួនគេទិញចូលបីទៅបួននាក់អស់ទៅហើយនោះ?ដោយសារប្រធានក្លឹប ឬមួយយ៉ាងណា?