
រាជធានីភ្នំពេញ៖ លោក ប៉ិច បូឡែន មានប្រសាសន៍ថា សិស្សនិទ្ទេស A,B ភាគច្រើនពូកែតែនៅក្នុងសៀវភៅ ឬ ហៅរថា BOOK SMART ប៉ុន្តែមិនពូកែតាមដងផ្លូវទេនោះ។ ដូច្នេះត្រូវ ខិតខំស្វែងយល់ពីសង្គមបានឲ្យច្រើន ដូចជា ការទំនាក់ទំនងសង្គម ការបោកប្រាស់និងល្បិចកិច្ចកល ជាដើម ដើម្បីកុំឲ្យជាប់អន្ទាក់ក្នុងពិភពបិសាចសង្គម មានន័យថា សង្គមមិនល្អគ្រប់ជ្រុងនោះទេ។
ការបញ្ចេញសារក្រើនរំលឹកដ៏ល្អនេះ របស់ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានធ្វើកាលព្រឹកមិញនេះ បានធ្វើពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A របស់ខ្លួន សម័យប្រលង៖ ២១ សីហា ២០១៧ ចំនួន៧នាក់ នៅក្នុងម្នាក់ៗទទួលបាន ២លានរៀល និងអាហាររូបករណ៍ពីបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថានអប់រំ នៅក្នុងប្រទេសកម្ពុជាមួយចំនួនទៀត។
បន្ថែមពីនេះការប្រគល់រង្វាន់លើកទឹត្តដល់ជ័យលាភីនិទ្ទេស A កម្មវិធីនេះក៏ផ្តល់រង្វាន់ដល់ លោកគ្រូអ្នកគ្រូដែលបានលះបង់ទាំងកម្លាំងកាយចិត្តអប់រំទូន្មាន បង្ហាត់បង្រៀននិងផ្តល់ចំណេះដឹងដល់សិស្សានុសិស្សប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ រហូតទទួលបានលទ្ធផលគួរជាទីមោទនភាពបែបនេះផងដែរ។
ប្រធាននាយកប្រតិបត្តិរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា ដោយសារសិស្សនិទ្ទេស A, B ជាមនុស្សពូកែសិក្សារៀនសូត្រ មានភាពស្មោះត្រង់ ឆ្លាតវាងវៃ ជាមនុស្ស logic ជាមនុស្សមានចំណេះដឹងខ្ពស់ ផ្នែកវិទ្យាសាស្ត្រពិត ហើយពេលខ្លះគិតថា គ្រប់មនុស្សក្នុងសង្គមទាំងអស់ដូចខ្លូន ដូច្នេះ ហើយវានាំពួកងាយនឹង បានចាញ់បោក ជាប់អន្ទាក់ មនុស្សដែលល្បិចលកច្រើន ឬអាចនិយាយអ្នកពូកែតាមដងផ្លូវនោះឯង។
សូមបញ្ជាក់ថា ឆ្នាំនេះក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានសិស្សថ្នាក់១២ ផ្នែកវិទ្យាសាស្ត្រពិតចំនួន២៥៣នាក់ ស្រី ១១២នាក់ បានចូលប្រឡងនៅមណ្ឌលប្រឡងចំនួន១២ក្នុងរាជធានីភ្នំពេញ ជាលទ្ធផល ទទួលបានសិស្សនិទ្ទេសA ៧នាក់ ស្រី៤នាក់ និទ្ទេសB ២៨នាក់ និងនិទ្ទេសC ២២នាក់៕


