
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ គឺជាខួបលើកទី១០ របស់ក្រុមហ៊ុន Apple ដាក់លក់ទូរស័ព្ទ iPhone 8 និង 8 Plus ដែលក្នុងមួយគ្រឿងតម្លៃចាប់ពី ៩៩៩ដុល្លារ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន sputnik បានចេញផ្សាយនាព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមហ៊ុន Apple បានបញ្ជាក់ពីលក្ខណៈពិសេសរបស់ទូរស័ព្ទថ្មីនេះ ដែលមានអេក្រង់ Iphone 8 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ ៤.៧អីុញ និង 8 Plus បំពាក់ដោយអេក្រង់ទំហំ ៥.៥អីុញ ដែលដូចគ្នាទៅនឹងiPhone 7 និង 7 Plus ដែរ។ សមត្ថភាពសាកថ្មតាមបច្ចេកវិទ្យាសេរីថ្មី Qi Wireless Charging និងមាន៣ពណ៌ ដូចជា Silver , Space Gray និងGold ប៉ុន្តែតែគ្មានពណ៌ Jet Black ទៀតនោះទេ។
ចំពោះកាមេរ៉ាវិញ Apple នៅតែរក្សាកាមេរ៉ាក្រោយទំហំ ១២មេហ្គាភិចសែលដដែល ប៉ុន្តែ Apple បានអះអាងថា វាត្រូវបានបញ្ចូលនូវសែនស័រសេរីថ្មី ដែលស្ថិតនៅពីក្រោយកញ្ចក់លែន ជាមួយនឹង ISP ដែលកាន់តែប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នភាគហ៊ុនរបស់ក្រុមហ៊ុននេះ មានតម្លៃ ៣.៥ពាន់លានដុល្លារ និងការរំពឹងទុកក្នុងការលក់ទូរស័ព្ទ iPhone 8 មានការកើនឡើង ៧០ភាគរយ បើធៀបនឹងប្រភេទ iPhone ផ្សេងៗទៀត៕