Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក​ Javad Zarif​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រទេស​អ៊ីរ៉ង់​ មាន​ ជម្រើស​ច្រើន​ក្នុង​ការ​ដើរ​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ និង​ការ​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​ ក្នុង​ល្បឿន​លឿន​ជាង​មុន​ ប្រសិន​បើ​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ​ បក​ស្រាយ​អំពី​កតិកា​សញ្ញា​នេះ​។ បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោក​ Zarif​ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​អ្នក​កាសែត​លោក​ Fareed Zakaria​ នៅ​ក្នុង​ទូរទស្សន៍​ CNN​ កាល​ពី​ម្សិលមិញ​ថា​ "ប្រទេស​អ៊ីរ៉ង់​ មាន​ជម្រើស​ជា​ច្រើន​ ដែល​រួម​ទាំង​ការ​ដើរ​ចេញ​ពី​កិច្ច​ព្រមព្រៀង​ និង​ការ​វិល​ត្រឡប់​មក​វិញ​ ដោយ​ល្បឿន​លឿន​ជា​មួយ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​នេះ​"។ លោក​រដ្ឋមន្ត្រី​ បាន​សង្កត់​ធ្ងន់​ថា​ កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ នឹង​នៅ​តែ​មាន​សន្តិភាព​ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​នោះ​ទេ​។

គួរ​រម្លឹក​ផង​ដែរ​ថា​ កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ដែល​ទទួល​ស្គាល់​ជា​ទូទៅ​ថា​ ជា​ផែនការ​រួម​គ្នា​ (JCPOA)​ ត្រូវ​បាន​វាយ​តម្លៃ​ជា​ថ្មី​រាល់​ ៩០ថ្ងៃ​ ដើម្បី​បោះឆ្នោត​លើ​ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ ដែល​ត្រូវ​បាន​លើក​យក​កិច្ច​ព្រមព្រៀង​ជា​ថ្នូរ​នឹង​រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់​ ដែល​កំណត់​កម្មវិធី​នុយក្លេអ៊ែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor