Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ បាន​ហាម​ឃាត់​ ឬ​ដាក់​កម្រិត​ទិដ្ឋាការ​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ពី​ប្រទេស​មួយ​ចំនួន​ថែម​ទៀត​។ នេះ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧។

បទ​បញ្ជា​ថ្មី​នេះ​ ដាក់​កម្រិត​លើ​ប្រទេស​ទាំង​ ០៨ ដែល​លោក​ ត្រាំ​ បាន​ចុះ​បញ្ជី​នៅ​ក្នុង​ការ​ហាមឃាត់​មាន​ដូច​ជា​៖ ប្រទេស​អ៊ីរ៉ង់​ លីប៊ី​ សូម៉ាលី​ ស៊ីរី​ យេម៉ែន​ កូរ៉េខាងជើង​ ស៊ូដង់​ វេណេហ្ស៊ុយអេឡា​ និង​ឆេក​ ដែល​រឹត​បន្តឹង​ការ​គាប​សង្កត់​ទៅ​លើ​ភ្ញៀវ​ទេសចរ​ និង​ជន​អន្តោប្រវេសន៍​ផង​ដែរ​។

លោក​ ត្រាំ​ បាន​ហាម​ឃាត់​ការ​ចេញ​ទិដ្ឋាការ​ទាំងអស់​ពី​ប្រទេស​កូរ៉េខាងជើង​ និង​ស៊ីរី​ ប៉ុន្តែ​សម្រាប់​ប្រទេស​អ៊ីរ៉ង់​ លោក​បាន​រារាំង​ទិដ្ឋាការ​ទាំងអស់​លើកលែង​តែ​និស្សិត​ និង​ភ្ញៀវ​ទេសចរ​។ សេចក្ដី​សម្រេច​ប្រតិបត្តិ​ថ្មី​នេះ​ក៏​ព្យួរ​ទិដ្ឋាការ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​លើ​ការ​ធ្វើ​ជំនួញ​ ឬ​ទេសចរណ៍​ពី​ជន​អន្តោប្រវេសន៍​វ៉េណេស៊ុយអេឡា​ និង​សូម៉ាលី​ ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ពន្យារ​ទិដ្ឋាការ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា​ សម្រាប់​ប្រទេស​ឆេក​ កូរ៉េខាងជើង​ និង​វេណេហ្ស៊ុយអេឡា​ ខណៈ​ពេល​ដែល​ប្រទេស​ ០៥ ដែល​នៅ​សេស​សល់​នឹង​មាន​ការ​លើកលែង​ ចំពោះ​ការ​ហាមឃាត់​សមាជិក​គ្រួសារ​ជិត​ស្និទ្ធ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor