មុននេះបន្តិច លោក អាចារ្យធំ បានឆ្លើយតបទៅនឹង វីដេអូដែល លោក ដុកទ័ររិទ្ធ ជាតារាសម្តែងល្បីឈ្មោះគួរសម ក្នុងពិភពសិល្បៈ ក្រោយពីលោកបានធ្វើការរិះគន់ ទៅលើ លោក ហម ឈរ៉ា ទាក់ទងនឹងរឿងដែលកន្លងមកលោក ឈរ៉ា ធ្លាប់បានអំពាវនាវ និងរិះគន់ ឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ សរសេរជាភាសាខ្មែរ កុំព្យាយាមសរសេរន័យតាមបែបជា អក្សរឡាតាំង ប្រកបទៅជាភាសាខ្មែរ ។
«ពិតជាគួរអោយអាម៉ាស់បំផុតដែលមានមនុស្សគំនិតអន់ដូចលោក ក្នុងនាមជាមនុស្សខ្មែរម្នាក់ ដែលគ្មានសោះ #ឆន្ទៈមនសិការ ចំពោះការរួមអភិរក្សអក្សរសាស្ត្រជាតិខ្លួន»
ស្របពេលដែលថៃបានចេញវិឌីអូថ្មីស្រឡាងមួយទាក់ទងនឹងការយកអក្សរខ្មែរបុរាណ(ដែលថៃខ្លួនគេអះអាងថាជាអក្សរថៃបុរាណ រឺអក្សរ ខម) ទៅចារ (ភិក្ខុបាដិមោក្ខំ) នោះ! ខ្ញុំក៏បានផុសនូវរឿងនេះដែរ ហើយសែនសង្វេគពន់ពេកចំពោះរឿងអកុសលម្ដងជាពីរដងដែលជាតិថៃនេះ តែងតែប្រឹងច្បាមលួចសព្វគ្រប់នូវរាល់កេរអាករ មរតក វប្បធម៌ដើមរបស់ខ្មែរ ហើយប្រឹងបំភ្លៃការឡៃថាជារបស់ផងគេ។
ស្រាប់តែលោកតារាម្នាក់នេះ បានចេញមកប្រតិកម្មចំពោះ រៀមច្បងសិល្បករជើងចាស់ ហម ឈរ៉ា ដែលមហាជនបានស្គាល់ថា គាត់និយម រិះគន់ កែតម្រូវនូវរាល់ការសរសេរអក្សរខ្មែរខុស រឺមិនប្រក្រតី (យក font អង់គ្លេស សរសេរជាពាក្យខ្មែរមិនច្បាស់ការ) ដែលបានរីកសុសសាយលើបណ្ដាញសង្គមសព្វថ្ងៃ គួរជាទីបារម្ភបំផុត និងអាចឈានទៅដល់ការសាបរលាបនូវអត្តសញ្ញាណនៃទម្រង់នៃការសរសេរខ្មែរដើមនាពេលអនាគតដ៏ខ្លី។
ខ្ញុំសូមជូនពាក្យទៅលោកវាគ្មិនរូបនេះថា៖ «សិល្បករក្រពើ»
សូមបងប្អូនទស្សនាការសម្ដែងមតិរបស់លោកតារាក្រពើរូបនេះ ហើយប្រើគតិពិចារណារទាំងអស់គ្នា!!!
ហើយលោកក៍បានបន្តថា ៖ (Share ផង! ជួបគ្នាក្នុងការ Live វីឌីអូរបស់ខ្ញុំយប់នេះ)

