ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ បានអះអាងថា តាមការការទស្សន៍ទាយទុកជាមុនថា យ៉ាងហោចណាស់សម្តេច នឹងបន្តរស់នៅបាន៣០ឆ្នាំ ទៅមុខបន្តទៀត ។
ក្នុងពិធីបិទទ្វារទំនប់វារីអគ្គិសនី សេសានក្រោម២ នៅខេត្តស្ទឹងត្រែង សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់លើខ្លួនឯងថា យ៉ាងហោចណាស់ ខ្ញុំរស់នៅបាន៣០ឆ្នាំទៀត ចឹងការបន្តធ្វើនាយករដ្ឋមន្រ្តី១០ឆ្នាំទៀត មិនមែនជាបញ្ហាលំបាកសម្រាប់ខ្ញុំទេ ”។
សម្ដេច ហ៊ុន សែន បានថ្លែង អរគុណដល់ប្រជាពលរដ្ឋ ដែលតែងតែគាំទ្រ គណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមថា នឹងបន្តបោះឆ្នោត ឲ្យគណបក្សប្រជាជន ដើម្បីសម្តេចតេជោ មានឱកាស និងមានលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើនថែមទៀត៕


