Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រុមចម្រៀង Original ក្មេងខ្មែរ បានកើតជម្លោះជេរគ្នាលើបណ្តាញសង្គមហ្វេសប៊ុក និងនិពន្ធបទចម្រៀងបង្កប់ន័យជេរប្រហារគ្នាគ្មានកេរខ្មាស់ ដែលធ្វើឲ្យទស្សនិកជនទូទាំងប្រទេសមិនសប្បាយចិត្ត ចំពោះសកម្មភាពតារាវ័យក្មេងខាងលើ  រហូតមានការយល់ឃើញថា ប៉ះពាល់វប្បធម៌ខ្មែរជាខ្លាំង។ តែមកដល់ថ្ងៃនេះនៅមិនទាន់ឃើញប្រតិកម្មពីក្រសួងវប្បធម៌ និងវិចិត្តសិល្បៈនៅឡើយ ហើយ ភាពប្រងើយកន្តើយនេះធ្វើឲ្យអ្នកនិពន្ធលោក សាន សេកសុខុម បានលើកឡើងជាសំណួរថា តើមន្រ្តីក្រសួង វប្បធម៌ មានអ្នកចេះលេងហ្វេសប៊ុកទេ បានមិនដឹងរឿង ងួន ចាន់ដេវីត និងក្រុមក្មេងខ្មែរយកទីលាសិល្បៈជេរគ្នាផ្អើលស្រុកខ្មែរ។

លោក សាន សេកសុខុម បានលើកឡើងដូច្នេះថា វាធូរលុងពេកហើយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើមិនដឹងមិនឮចំពោះរឿងរ៉ាវតារាចម្រៀងលោក ងួន ចាន់ដេវីត និងក្រុមក្មេងខ្មែរ ឈ្មោះប្រកែក ជេរប្រមាថគ្នា រហូតបានប្រើពាក្យសម្តីធ្ងន់ៗជេរម្តាយ ដែលជាអ្នកមានគុណ និងមិនដឹងរឿងអីសោះ ហើយអ្វីដែលរិតតែទទួល
យកមិនបាននោះ គឺពួកគេបាននិពន្ធបទចម្រៀងដោយប្រើពាក្យជេរគ្នាបញ្ចូលក្នុងចម្រៀង ដើម្បីផ្សព្វផ្សាយជាសារធារណៈថែមទៀត។ ទង្វើរនេះពិតជាប៉ះពាល់ខ្លាំងណាស់ដល់វប្បធម៌ ព្រោះពូកគេជាអ្នកសិល្បៈ។

លោកបន្តថា ក្រសួងគួរអញ្ជើញតារាទាំងពីរភាគីនេះទៅដុសក្អែលចេញម្តង ព្រោះបើបន្តឲ្យពួកគេធ្វើតាមទំនើងចិត្តបែបនេះទៅមុខទៀត មិនដឹងវិស័យសិល្បៈខ្មែរក្លាយទៅជាទីលានណាត់ជេរគ្នា ដោយពួកគេមិនទុកស្ថាប័នក្រសួងក្នុងកែវភ្នែកឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor