
បន្ទាប់ពីវីដេអូខ្លីទី០១ បុណ្យភ្ជុំយាយ សំ មានអ្នកចូលមើលជាង ១,៥លាន Views បានក្លាយជាវីដេអូជ័យលាភី ពីកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លីរបស់ មីក្រូហិរញ្ញវត្ថុមួយ ដែលមានប្រាក់រង្វាន់ ៤ លានរៀលនោះ លោកយាយ សំ បាននាំយាយ សយ និងអាតយ ឡើងពីខេត្តកែបមកភ្នំពេញ ដើម្បីបើកប្រាក់រង្វាន់ និងដំណើរកម្សាន្តផងដែរ ។

ជាមួយដំណើរឡើងមកភ្នំពេញនេះ យាយ សំ និងយាយ សយ មិនត្រឹមតែបានដើរលេងកម្សាន្តនោះទេ ថែមទាំងមានទីផ្សារ សិល្បៈ ផងដែរ ដែលនេះជាវីដេអូទី ០២របស់គាត់ហើយ ដោយម្ដងនេះមានទាំងការឌឺដងដាក់គ្នា យ៉ាងខ្លាំងតែម្ដង ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ មានអ្នកមើលរហូតដល់ ជិត១លានដង ។
បងប្អូនចង់ដឹងថាល្អសើចយ៉ាងណានោះទស្សនាទាំងអស់គ្នា ៖



