
មកដល់ពេលនេះកំណើតស្នេហ៍អ្នកសិល្បៈលោក ម៉ា ច័ន្ទបញ្ញា និងកញ្ញា អីុង ហៅ អូនអ៊ីង មានអាយុកាលមួយឆ្នាំហើយ ។ ពេលវេលានេះអ្នកទាំងពីរនៅតែរក្សាចំណងស្នេហ៍បានរឹងមាំ និងមានភាពផ្អែមល្ហែមមិនរីងស្ងួតឡើយ ។
យ៉ាងណាមិញប៉ុន្មាននាទីមុននេះលោក ម៉ា ច័ន្ទបញ្ញា បានចេញសារមួយនិយាយពីដំណើរស្នេហ៍របស់ពួកគេផ្អែមលើសស្ករ ស្ដាប់ហើយហាក់មានន័យថា ក្រូចឆ្មាប្រែរស់ជាតិមកជាផ្អែមជាមិនខាន់ នេះគឺជាសាររបស់លោក ម៉ា ច័ន្ទបញ្ញា "ខែកញ្ញាហើយ ភ្លៀងចាប់ផ្ដើមធ្លាក់។ មួយខែទៀត យើងស្រឡាញ់គ្នាបានមួយឆ្នាំហើយ។ ពេលវេលា១ឆ្នាំ
រហ័សណាស់ យើងស្គាល់គ្នាដំបូងបងតែងនាំអូនដើរលេង ដើម្បីកុំឲ្យពិបាកចិត្ត។ ឆ្នាំទៅល្ងាចៗឡើង យើងជិះឡានកាត់ភ្លៀងនិយាយរឿងក្នុងចិត្ត ឆ្នាំនេះបងនិងអូនមមាញឹកការងាររៀងខ្លួន ប៉ុន្តែពួកយើងមិនដែរភ្លេចគ្នាទេ"៕



