Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ដោយសារភាពធ្វេសប្រហែសរបស់ឪពុកម្ដាយត្រឹមតែមួយប៉ប្រិចភ្នែកសោះ បានបាត់បង់កូនប្រុសជាទីសំណព្វចិត្តម្នាក់ ធ្វើឲ្យកើតមានភាពសោកសង្រេងគ្រប់គ្នា បន្ទាប់ពីកុមារាម្នាក់ បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចឲ្យដឹងថា​ កុមារារងគ្រោះឈ្មោះ ឡា រក្សា អាយុ២ឆ្នាំ មានឪពុកឈ្មោះ គិត ផល្លា អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ ម៉ុន ម៉ុម អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ វេលាម៉ោង១២៖៣០នាទី ជនរងគ្រោះនៅលេងជាមួយឪពុកខាងក្រោយផ្ទះ ខណៈឪពុកអង្គុយបញ្ចូលហ្គាសបានចំនួន២០កំប៉ុង ក្រោយឡើងរកកូនមិនឃើញក៏សួរបងប្អូនជិតខាង នៅតែមិនឃើញ រួចក៏ដើរទៅមើលកំពង់ទឹកខាងក្រោយផ្ទះ ស្រាប់តែឃើញកូនអណ្តែតទឹក។ ភ្លាមៗនោះ ឪពុក និងបងប្អូនជិតខាង បានជួយសង្រ្គោះ តែបានស្លាប់បាត់ទៅហើយ។

នៅវេលាម៉ោ១៥៖៤០នាទីរសៀល សមត្ថកិច្ចប៉ុស្តិ៍តាលន់ ទទួលបានព័ត៌មានភ្លាមក៏បានសហការជាមួយកម្លាំងជំនាញបច្ចេកទេសស្រុក លោកមេភូមិ ក្រុមប្រឹក្សាឃុំ ពេទ្យបង្អែកតាលន់ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញថា ពិតជាលង់ទឹកស្លាប់ប្រាកដមែន។ ក្រោយពីពិនិត្យចប់សពគ្រប់ហើយ សពបានប្រគល់ជូនអាណាព្យាបាលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor