Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាចម្រៀងដ៏ល្បីឈ្មោះអំឡុងជាង១០ឆ្នាំមុន អ្នកនាង ស៊ិន ឧត្តមផល្លា បានត្រឡប់មកកាន់វេទិកាសិល្បៈសារជាថ្មីម្តងទៀត ក្រោយពេលពង្រឹងរបររកស៊ីនៅក្រៅសិល្បៈបាននឹងន។

បំណងមកកាន់សង្វៀនសិល្បៈលើកនេះ ត្រូវបានតារាចម្រៀងយេរៗ ស៊ិន ឧត្តមផល្លា ធ្វើឡើងក្នុងទិសដៅនឹកវិថីមួយនេះ ហើយដើម្បីបង្កើតនូវការនឹកឃើញអនុស្សាវរីយ៍ចាស់ពីមុនជួបស្និតស្នាលជាមួយអ្នកសិល្បៈថ្មីចាស់ដែលបែកគ្នា។

អ្នកនាង ស៊ិន ឧត្តមផល្លា បានថ្លែងក្នុងជំនួបថ្មីៗនេះថា អ្នកនាងវិលមករកសិល្បៈសារជាថ្មីនេះមិនមែនតែចង់ប្រជែងអ្នកណានោះទេ តែនេះមកពីស្រឡាញ់ចូលចិត្តតាំងពីបែកដំបូងៗមកម្ល៉េះ ព្រោះនេះជាមុខរបរស្រឡាញ់យូរមកហើយ។ កក្តាមកពីមុខរបររកស៊ី ទើបនាងមិនអាចនៅបន្តចូលសិល្បៈបាន ទើបត្រូវបែកដល់ទៅ១១ឆ្នាំ។ ដូចបងប្អូនបានដឹងហើយថា នាងគ្មានមុខរបរណាក្រៅពីលក់សម្ភារៈបុណ្យនៅម្តុំវត្តព្រះពុទ្ធមានឈ្មោះ «ឧត្តម ឧត្តម» នៅជាមួយអាជីពនេះ១១ឆ្នាំ។ ដោយយល់ថា ពេលនេះកិច្ចការរកស៊ីល្អរឹងមាំមានអ្នកជួយមើលបាន ទើបនាងងាកមកសិល្បៈវិញ។

តារាដែលពេលនេះឆ្លងចូលដល់វ័យ៣៩ឆ្នាំបានថ្លែងទៀតថា ត្រឡប់មកកាន់សិល្បៈវិញនាងបានសម្តែងភាពយន្តឲ្យស្ថានីយទូរទស្សន៍ហង្សមាស ដែលជារឿងបុរាណដើរតួជាម្តាយគេ តែចរឹតស្លូតបូតគេធ្វើបាប ក្រៅពីនេះនាងក៏នៅតែផ្តល់ឱកាសដល់បណ្តាស្ថានីយទូរទស្សន៍នានាសម្រាប់ឡើងច្រៀងតាមវេទិកាតន្ត្រីផ្សាយបន្តផ្ទាល់។ វិលមកម្តងនេះដូចពីមុនអ៊ីចឹងដែរ នាងនៅតែប្រកាន់ជំហរច្រៀងចម្រៀងបែបយេរៗសិចស៊ីខ្លះ និងបទចម្រៀងមនោសញ្ចេតនាខ្លះតាមតម្រូវការចង់បាន ព្រោះមុននាងក៏ជាតារាយេរៗម្នាក់ដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor