
កសិករអ៊ីតាលីម្នាក់ បានផ្លាស់ប្ដូរចម្ការពោតរបស់ខ្លួនទៅជារូបរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដោយប្រើត្រាក់ទ័ររបស់គាត់ និងជំនាញសិល្បៈដ៏គួរអោយចាប់អារម្មណ៍ ព្រមទាំងហត្ថលេខារបស់វិចិត្រករផងដែរ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន RT បានចេញផ្សាយនៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
លោក Dario Gambarin បាននិយាយថា រូបភាពខាងលើប្រើផ្ទៃដីទំហំ ១៣៥ម៉ែត្រនៃផ្ទៃដីចម្ការ ត្រូវបានបង្កើតឡើងដោយសង្ឃឹមថាកិច្ចប្រជុំកំពូល G20 ២០១៧ នាពេលខាងមុខនឹងទទួលជោគជ័យ។ យន្តហោះគ្មានមនុស្សបើក បានចាប់យកការងារគួរឲ្យចាប់អារម្មណ៍របស់លោក Gambarin នៅលើវាលពោតមួយនៅភូមិ Castagnaro ជិតទីក្រុង Verona ប្រទេសអ៊ីតាលី។
លោក Gambarin បានប្រាប់ហេតុផលទៅលោក L’Arena ថា សម្រាប់ការងារថ្មីនេះគឺជាក់ស្ដែងលោកសង្ឃឹមថាក្រុមបណ្ដាលប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំ G20 ធ្វើឡើងនៅចុងសប្ដាហ៍នេះនាទីក្រុង Hamburg ប្រទេសអាមេរិក នឹងនាំយកនូវដំណោះស្រាយចំពោះបញ្ហាសេដ្ឋកិច្ច និងការធ្វើចំណាកស្រុក ដែលកំពុងប្រឈមមុខគ្រោះថ្នាក់យ៉ាងខ្លាំង នៅក្នុងពិភពលោក។

