Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រភព​របស់​គណបក្ស​ភឿ​ថៃ​ បាន​ប្រាប់​ទូរទស្សន៍​ CNN​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ស្រី​ យីងឡាក់​ ស៊ីណាវ៉ាត្រា​ កំពុង​ស្ថិត​នៅ​ទីក្រុង​ឡុង​ និង​ស្វែង​រក​សិទ្ធ​ជ្រកកោន​នៅ​ចក្រភព​អង់គ្លេស​ផង​ដែរ​។

ការិយាល័យ​ចក្រភព​អង់គ្លេស​ ដែល​ទាក់ទង​នឹង​កម្មវិធី​សុំ​សិទ្ធ​ជ្រកកោន​ បាន​ប្រាប់​ CNN​ ថា​ ខ្លួន​មិន​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ណា​មួយ​ លើ​ករណី​បុគ្គល​នោះ​ទេ​។ នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ Prayut Chan-o-cha​ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ស្រី​ យីងឡាក់​ កំពុង​លាក់​ខ្លួន​នៅ​ទីក្រុង​ឌូបៃ​ ជា​មួយ​បង​ប្រុស​របស់​លោក​ស្រី​ ដែល​ត្រូវ​និរទេស​ខ្លួន​ពី​ប្រទេស​កំណើត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ តុលាការ​កំពូល​ថៃ​ បាន​កាត់​ទោស​លោក​ស្រី​ យីងឡាក់​ ឲ្យ​ជាប់​គុក​ចំនួន​ ៥ឆ្នាំ​ ពី​បទ​ចំណាយ​ថវិកា​ជាតិ​រាប់​ពាន់​លាន​ដុល្លារ​ ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាជន​ក្នុង​តម្លៃ​ខ្ពស់​ ព្រម​ទាំង​ចោទ​ប្រកាន់​លោក​ស្រី​ ដែល​បាន​រត់​ភៀសខ្លួន​ នឹង​មិន​មាន​វត្តមាន​សម្រាប់​សាលក្រម​ និង​ការ​ផ្ដន្ទាទោស​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor