Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មាន​ហេតុការណ៍​ឆាបឆេះ​រថយន្ត​យោធា​អាមេរិក​ មក​ពី​មូលដ្ឋាន​ទ័ព​ Pendleton​ សហរដ្ឋ​អាមេរិក​ ដែល​បណ្ដាល​ឲ្យ​ទាហាន​ម៉ារីន​សរុប​ចំនួន​ ១៥នាក់​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ អំឡុង​ពេល​ធ្វើ​សម​យុទ្ធ​ហ្វឹកហ្វឺន​ និង​វាយ​តម្លៃ​ការងារ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​២០១៧។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​ពី​កង​ម៉ារីន​ ដែល​ចូល​រួម​នៅ​ក្នុង​ធ្វើ​សម​យុទ្ធ​ហ្វឹកហ្វឺន​ និង​វាយ​តម្លៃ​ការងារ​ ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ ០៩៖៣៣ នាទី​ព្រឹក​ (ម៉ោង​ក្នុង​ស្រុក)​  មាន​រថយន្ត​យោធា​អាមេរិក​ឆាបឆេះ​ភ្លាម​ៗ​ បណ្ដាល​ឲ្យ​សមាជិក​ក្រុម​ ១០នាក់​រង​របួស​ស្រាល​ បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ University of California San Diego Health​ និង​០៥នាក់​ផ្សេង​ទៀត​របួស​ធ្ងន់ធ្ងរ​ បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ UC's Irvine Medical Center​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ​ មាន​ហេតុការណ៍​ធ្លាក់​យន្ត​ហោះ​ដឹកជញ្ជូន​ KC-130T Hercules​ ដែល​បណ្ដាល​ឲ្យ​ទាហាន​ម៉ារីន​ ១៥នាក់​ និង​នាវិក​ម្នាក់​ ស្លាប់​នៅក្នុង​រដ្ឋ​ Mississippi សហរដ្ឋ​អាមេរិក​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor