Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កូរ៉េខាងជើង​ បាន​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់​ថ្មី​ថែម​ទៀត​ ដែល​ឆ្លង​កាត់​ដែន​អាកាស​របស់​ជប៉ុន​ ក្បែរ​កោះ​ Hokkaido​ បង្ក​ឲ្យ​មាន​ការ​ប្រកាស​អាសន្ន​ជា​សាធារណៈ​ភ្លាម​ៗ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។

យោង​តាម​កងទ័ព​កូរ៉េខាងត្បូង​ បាន​ឲ្យ​ដឹង​ថា​ កាំជ្រួច​មីស៊ីល​នេះ​ មាន​បាញ់​បាន​កម្ពស់​ ៧៧០គីឡូម៉ែត្រ​ និង​រយៈ​ចម្ងាយ​ ៣.៧០០គីឡូម៉ែត្រ​ ធ្លាក់​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ចម្ងាយ​ប្រហែល​ ២ពាន់​គីឡូម៉ែត្រ​ ភាគ​ខាង​កើត​នៃ​ទ័ព​អាកាស​ Arimori​ ប្រទេស​ជប៉ុន​ តែ​មិន​ទាន់​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ​។ ទូរទស្សន៍​ NHK បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​កោះ​ Hokkaido និង​ Tohoku​ រក​កន្លែង​សុវត្ថិភាព​ ខណៈ​ពេល​ដែល​គ្រាប់​ផ្លោង​ បាន​ហោះ​កាត់​នៅ​ម៉ោង​ ៧៖០៦នាទី​ព្រឹក​ (ម៉ោង​ក្នុង​ស្រុក​)។

ទន្ទឹម​នឹង​នេះ​ រដ្ឋាភិបាល​ជប៉ុន​ បាន​រៀបចំ​សម័យ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ ជា​បន្ទាន់​មួយ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​បង្ហោះ​ចុង​ក្រោយ​បំផុត​របស់​ក្រុង​ព្យុងយ៉ាង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កូរ៉េខាងជើង​ បាន​ឆ្លើយតប​នឹង​កូរ៉េខាងត្បូង​ ដែល​ធ្វើ​សម​យុទ្ធ​បាញ់​មីស៊ីល​ KEPD 350 Taurus​ កាល​ពី​ម្សិលមិញ​ ដែល​ទុក​សម្រាប់​វាយប្រហារ​មុន​គេ​បង្អស់​លើ​កូរ៉េខាងជើង​ និង​មេដឹកនាំ​របស់​ពួក​គេ​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor