
ភ្នំពេញៈ ជនសង្ស័យ៤-៥ បានធ្វើសកម្មភាពឆក់យកខ្សែក១ខ្សែ បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន តែបែរជាដួលម៉ូតូភ្លាមៗនោះជនសង្ស័យទាំង២ បានរត់ឡើងម៉ូតូ១គ្រឿងទៀត គេចខ្លួនបាត់អស់ បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅខាងសាលាពេទ្យ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសម្ដីក្មេងរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅលាយក្រហម ជាមួយប្អូនប្រុសចេញពីសាលា តាមបណ្ដាយផ្លូវព្រះមុន្នីវង្ស ពីត្បូងទៅជើង លុះមកមុខសាលាពេទ្យ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Suzuki Let ស៊េរី016 ឆក់ខ្សែក បានសម្រេចហើយពួកវាបើករត់គេចខ្លួន ពេលនោះជនរងគ្រោះឈប់ម៉ូតូ ដោយឃើញជនសង្ស័យដួលម៉ូតូ ក្រោយពីដួលម៉ូតូហើយភ្លាមនោះមានគ្នាវាប្រហែល៣ម៉ូតូមកពីក្រោយដឹកគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូដែលធ្វើសកម្មឆក់នៅកន្លែងហេតុតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសម្ថតកិច្ចនាំគ្នាចុះមកដល់កន្លែងកើត បានត្រឹមតែនាំជនរងគ្រោះ និងម៉ូតូរបស់ចោរឆក់យកទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្ដឹងតាមរកចាប់ខ្លួនពួកវា។ ចំណែកខ្សែករបស់ក្មេងប្រុស គឺត្រូវចោរឆក់យកទៅបាត់ហើយ៕




