Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ក្រោយ​ពី​លទ្ធផល​ប្រលង​បាក់​ឌុប​ចេញ​ភ្លាម​លោក​គ្រូ​ ទៀ សុធា​ បាន​ធ្វើឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ទៅ​នឹង​សកម្មភាព​រាំ​ចាក់​ក្បាច់​ពី​ខ្លោងទ្វារ​ រហូត​ដល់​ទង់​ជាតិ​ ព្រោះ​តែ​ជាប់​សន្យា​ជា​មួយ​សិស្ស​។ សកម្មភាព​របស់​លោក​មិន​ត្រឹម​តែ​បង្ហាញ​នូវ​ភាព​ក្លាហាន​ប៉ុណ្ណោះ​ទេ ​គឺ​ថែម​ទាំង​បង្ក​នូវ​ទេពកោសល្យ​សិល្បៈ​បែប​កំប្លែង​គួរ​ឲ្យ​ទាក់​ភ្នែក​មហាជន​។ ស្រាប់តែ​ពេល​ផ្ដល់​បទសម្ភាសន៍​ជា​មួយ​ Kqube​ លោក​គ្រូ​បាន​បង្ហើប​ថា​ លោក​មាន​បំណង​ចង់​ឈាន​ជើង​ចូល​ប្រឡូក​អាជីព​សិល្បៈ​កំប្លែង ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​។

ទស្សនិកជន​ប្រហែល​ជា​បាន​ស្គាល់​មក​លោក​គ្រូ​ ទៀ សុធា ​ដែល​ជា​គ្រូ​គំរូ​ម្នាក់​បង្រៀន​នៅ​វិទ្យាល័យ​ សម្ដេច​ ហ៊ុន សែន​ ភ្នំពេញ​ថ្មី​ហើយ ព្រោះ​លោក​មាន​ទេពកោសល្យ​បង្រៀន​សិស្ស​ ដោយ​បាន​បញ្ចូល​វិធីសាស្ត្រ​ បែប​កំប្លែង​ថ្មីៗ ​ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មាន​អារម្មណ៍​រីករាយ ​ងាយ​ទទួល​យក​បាន។​ រូបមន្តនេះ​ធ្វើ​ឲ្យ​​សិស្ស​ដែល​លោកគ្រូ​បង្រៀន​ឆ្នាំ​នេះ ​ប្រលង​ជាប់​និទ្ទេស​A ​បី​នាក់​ រហូត​មាន​សិស្ស​ និង​អាណាព្យាបាល​ជា​ច្រើន​ផ្ដល់​ងារ​លោក ជា​​គ្រូ​គំរូ​ប្រចាំ​វិទ្យាល័យ​ថែម​ទៀត​។

ទន្ទឹម​នឹង​ការ​បង្កើត​វិធីសាស្ត្រ​បែប​សិល្បៈ​បញ្ចូល​ក្នុង​ការ​បង្រៀន​សិស្ស​យ៉ាង​ជោគជ័យ​នេះ​ដែរ​លោក​គ្រូ​ ទៀ សុធា ​ក៏​បាន​បង្ហើប​ប្រាប់​លោក ​តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន ​Kqube​ នៅ​ថ្ងៃ​ម្សិលមិញ​ថា​ ក្រៅ​ពី​ស្រឡាញ់​អាជីព​ជា​គ្រូ​បង្រៀន ​លោក​ក៏​ស្រឡាញ់​អាជីព​សិល្បៈ​ដែរ​ ដូច្នេះ​ហើយ​ទើប​លោក​តែងតែ​ជ្រើស​យក​វិធីសាស្ត្រ​បង្រៀន​ ដោយ​បញ្ចូល​នូវ​សិល្បៈ​បែប​សប្បាយ​ៗ​ពេល​បង្រៀន​ផ្ទាល់។​

លោក​បាន​និយាយ​ថា​ "ខ្ញុំ​ស្រឡាញ់​អាជីព​សិល្បៈ​ណាស់ ​បើ​មាន​ឱកាស​លោក​ចង់​បង្ហាញ​សមត្ថភាព​ខាង​កំប្លែង​ខ្លាំង​តែម្ដង​ ព្រោះ​ច្រើន​ឆ្នាំ​មក​ហើយ​លោក​គ្មាន​ឱកាស​បង្ហាញ​ទេ ​គឺ​មាន​តែ​កំប្លែង​ជូន​សិស្ស​សប្បាយ​សើច​ពេល​បង្រៀន​តែប៉ុណ្ណោះ​ តែ​បើ​មាន​ឱកាស​សម្ដែង​ពិត​ប្រាកដ​លោក​ នឹង​បង្ហាញ​ឲ្យ​អស់​ពី​សមត្ថភាព​តែម្ដង​"។

ជា​មួយ​គ្នា​នេះ​ដែរ​លោក​គ្រូ ​ទៀ សុធា ​ក៏​បាន​និយាយ​ក្នុង​ន័យ​លេង​សើច​ថា ​បើ​មាន​ឱកាស​ដណ្ដឹង​អាជីព​ជា​មួយ​លោក​ពែកមី​ម្ដង​មើល​ឲ្យ​ដឹង​ថា​វា​យ៉ាង​ម៉េច​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor