
ក្រសួងសុខាភិបាលវៀតណាម ខិតខំប្រឹងប្រែងកាត់បន្ថយចំនួនមេរោគអេដស៍ និងទប់ស្កាត់ជំងឺឆ្លងនៅក្នុងប្រទេស ដែលមានហានិភ័យខ្ពស់ ថ្វីបើមានការធ្លាក់ចុះមូលនិធិអន្តរជាតិក៏ដោយ។
ក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បានប៉ាន់ប្រមាណថា ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំនេះ មនុស្សជាង ៣.៥០០នាក់ បានធ្វើតេស្តរកឃើញមេរោគអេដស៍ ហើយមនុស្ស ២ពាន់នាក់ ត្រូវបានឆ្លងជំងឺអេដស៍ និង៦៤១នាក់ផ្សេងទៀតស្លាប់។ អនុប្រធានការិយាល័យគ្រប់គ្រងជំងឺអេដស៍វៀតណាមលោកវេជ្ជបណ្ឌិត Hoang Dinh Canh បានឲ្យដឹងថា បញ្ហាប្រឈមជាច្រើន នៅតែមានសម្រាប់ការគ្រប់គ្រងជំងឺអេដស៍ នៅក្នុងប្រទេសនេះ ដោយសារតែកង្វះមូលនិធិអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ថា បច្ចុប្បន្នអ្នកផ្ទុកមេរោគអេដស៍មានចំនួន ២១៩.៩០០នាក់ ក្នុងនោះ ៩១.៩០០នាក់ នៅក្នុងប្រទេសបានស្លាប់ដោយសារជំងឺនេះ៕
ប្រភព៖ vietnamnet
