Sponsor
Amapapa News

ភ្នំពេញៈ កាន់តែមានរឿងតភាគទៀតហើយ ក្រោយពីមានគណនីហ្វេសប៊ុកមួយបានចូលមកលាតត្រដាងថានី មុន្នីនាថ បោកប្រាស់ចិត្តគូស្នេហ៍ហើយដោះដៃរលាស់ខ្លួនចោល។ ពេលនេះអតីតគូដណ្តឹងនាងថា ជារឿងពិតព្រមទាំងមានចំណាត់ការឡើងតុលាការទៀតផង។

លោក អុង សុឡាង ​ត្រូវ​ជា​អតីត​គូ​ដណ្ដឹង​ នី មុន្នីនាថ បាន​ប្រាប់​ថា ជា​រឿង​ពិត​ទាំង​អស់​​មិន​មែន​ប្រឌិត​ ឬលេង​ឆាក​ល្ខោន​ដើម្បី​បំភាន់​ភ្នែក​មហា​ជន​នោះ​ទេ។ ​ពេល​នេះ​លោក​បាន​ត្រៀម​មេធាវី​ ដាក់​ពាក្យ​ប្ដឹង​ មុន្នីនាថ ​រួច​រាល់​ហើយ​ទៅ​កាន់​តុលាការ​ពី​បទ​ "ឆបោក​ និង​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​" ​រយៈ​ពេល​ស្គាល់​គ្នា​៣ឆ្នាំ​នេះ​។

ហួស​ចិត្ត​យ៉ាង​ខ្លាំង​​ ដល់​ខែ៨ ហើយ​គាត់​បែរ​ជា​ប្រាប់​ខ្ញុំ​ថា ​បង​អូន​អត់​ចង់​​ទាន់​ទៅ​រស់​នៅ​អាមេរិក​ទេ​ អាច​លើក​ទៅ​ឆ្នាំ​ក្រោយ​បាន​ទេ​? ពេល​ហ្នឹង​ខ្ញុំ​ក៏​បាន​សួរ​គាត់​ហេតុ​អ្វី​បាន​មិន​ចង់​មក​រស់​នៅ​ជាមួយ​បង​? គាត់​ក៏​ប្រាប់​ខ្ញុំ​ថា ​គាត់​មិន​អាច​រស់​នៅ​ជាមួយ​ខ្ញុំ​បាន​ទេ​ ព្រោះ​ខ្ញុំ​ជា​បុរស​ម្នាក់​ដែល​មិន​ចេះ​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​ និង​ពាក្យ​លួង​លោម​។ ចុះ​ពី​ដំបូង​ហេតុ​អ្វី​ក៏​គាត់​មិន​ប្រាប់​ខ្ញុំ​។ ខ្ញុំ​គ្រាំ​គ្រា​ចិត្ត​ខ្លាំង​ណាស់​ពេល​គាត់​និយាយ​ដូច្នេះ​"។

ក្រោយពីមានការទម្លាយថា តារាសម្ដែងនី មុន្នីនាថ ដែលមានឈ្មោះដើមថា មុន្នីនាថ បោកលុយជាច្រើនម៉ឺនដុល្លារពីគូដណ្ដឹងនៅអាមេរិក ហើយមានការចុះផ្សាយព្រោងព្រាត នាងបែរជាមិនភ្ញាក់ផ្អើលនោះឡើយ។ នាងថាខ្លួននឹងចេញបកស្រាយ ប៉ុន្តែរង់ចាំអោយអ្នកទម្លាយរឿងរ៉ាងពីខ្លួននេះ បានសប្បាយចិត្តមួយរយៈសិន នោះនាងនឹងបកមុខវិញ។

កញ្ញានី មុន្នីនាថ បានអះអាងថា រូបនាងបានដឹងរួចហើយថា នឹងមានរឿងនោះ តែមកពីត្រូវការពេលវេលា និងភស្តុតាងវិញ ដើម្បីតបតទើបនាងប្រកាសថា មិនទាន់ចង់បកស្រាយ នឹងថាបន្តិចទៀតមហាជនពិតជាជ្រាបនូវអ្វីដែលបានកើតឡើង។ យោងតាមការបង្ហោះ គឺមានការចោទប្រកាន់ថា"តារាសម្តែង នី មន្នីនាថ ពិតជាពូកែសម្ដែងមែន កុំថាឡើយតែក្នុងខ្សែរភាពយន្ត សូម្បីតែក្រៅខ្សែរភាពយន្ត ក៏ពូកែដែលហេតុតែដើម្បីលុយ តារាសម្ដែងម្នាក់នេះ ប្រើល្បិចបោកប្រាស់ សាហាវបំផុត ដោយយកការភ្ជាប់ពាក្យជាមួយបុរសអនិកជនខ្មែរក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចិត្តអោយគូរដណ្តឹងម្នាក់នេះ ផ្តល់លុយឲ្យទិញឡានជិះ ទិញដី នឹងធ្វើផ្ទះឲ្យនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀផង។ ចុងក្រោយដល់ពេលសម្ភាសជាប់ ហើយធ្លាក់វីសារត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែរជាបរិសេធមិនទៅវិញ ថែមទាំងសុំផ្តាច់ពាក្យនឹងគូរដណ្តឹង។

ទង្វើរបស់ នី មុន្នីនាថ មិនត្រឹមតែមិនផ្តល់តម្លៃដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើអោយអ្នកសិល្បៈ ដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់អោនដោយសារនាងតែម្នាក់គត់។ ហេតុដូចច្នេះសូមអនិកជនខ្មែរនៅក្រៅប្រទេសមួយចំនួន នឹងឧញ៉ាដែលនៅក្នុងស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ ជាមួយតារាសម្ដែង នី មុន្នីនាថ ម្នាក់នេះ គួតែប្រុងប្រយ័ត្នឲ្យមែនទែន ដើម្បីកុំឲ្យចាញ់បោក ដូចអនិកជនខ្មែរដែលនៅក្នុងរូបភាពនេះ តទៅទៀត"។ ជានឹងការមិនភ្ញាក់ផ្អើលរបស់នាង ទើបអ្នកគាំទ្រនៅតែជឿជាក់ថា នាងមានហេតុផលគ្រប់គ្រាន់ក្នុងការផ្ដាច់ពាក្យ និងឆ្លើយតបទៅនឹងអ្វីដែលបានបង្ខូចឈ្មោះនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor