Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បារាំង​៖ ​នៅ​ក្នុង​ឱកាសពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” ​និង​​កម្មវិធី​បង្ហាញ​ម៉ូត ​“READY-TO-WEAR CATWALK SHOW” ​កាលពី​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ នា​ទីក្រុងប៉ារីស​ ដែល​​ចូលរួម​ពីបណ្តា​ប្រទេស​មក​ពី​សហគមន៍អឺរ៉ុប កម្ពុជា វៀតណាម និងមីយ៉ាម៉ា​នោះ​​ ​សម្លៀក​បំពាក់​របស់កម្ពុជា ត្រូវ​បាន​ទទួល​នូវ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជាងគេ។

ការបញ្ជាក់ថាមានការចាប់អារម្មណ៍​នោះ​ នៅត្រង់ថា​ ភ្ញៀវអ្នក​ទស្សនា​ទាំង​អស់​បាន​នាំ​គ្នា​ទះ​ដៃ​អបអរ​សាទរ​តាំងពីការដើមដំបូងរហូត​ដល់ទីបញ្ចប់។ ម៉ូតសម្លៀក​បំពាក់​ខ្មែរ​នាពេលនោះ ត្រូវ​បាន​មើលឃើញថា ស្អាត ទាន់សម័យ មាន​គុណ​ភាព​ល្អ ហើយ​អាច​ប្រកួត​ប្រជែង​បាន​ក្នុង​ទីផ្សារ​អឺរ៉ុប​ទៀត​ផង។ នេះ​បើយោងតាម​ការអះអាងរបស់​ក្រសួងពាណិជ្ជកម្ម​។​

បន្ថែម​ពី​ភាពលេចធ្លោនៃសម្លៀកបំពាក់កម្ពុជាក្នុងកម្មវិធីបង្ហាញម៉ូតនោះ បាន​ធ្វើឱ្យ​គណៈកម្មការ​រៀបចំ​កម្មវិធី​ក្រោក​ឈរ​ឡើង​ថ្លែង​កោត​សរសើរ​យ៉ាងខ្លាំង​ដល់​កម្ពុជា ហើយ​នៅ​ពេល​នោះ​មាន​តែ​ប្រទេស​កម្ពុជា​តែមួយគត់ ដែលមាន​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម គណៈប្រតិភូកម្ពុជា និងម្ចាស់​ក្រុម​ហ៊ុន​ឌីហ្សាញ​ម៉ូត​សម្លៀកបំពាក់ NATACHA VAN ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ឡើង​មកលើឆាក ដើម្បីថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។

ភាព​ជោគ​ជ័យ​ដ៏ធំធេងនេះ នឹងជួយឱ្យកាន់តែមានការគាំទ្រ និង​មាន​ការ​បញ្ជារ​ទិញ​ផលិត​ផលសម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ​ពីបណ្តាប្រទេសមកពីសហគមន៍អឺរ៉ុប អាមេរិក កាណាដា និងអាស៊ីជាច្រើនទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor