
រាជធានីភ្នំពេញ៖ នៅក្នុងថ្ងៃបុណ្យភ្ជុំធំ រមណីយដ្ឋាននានា នៅតាមបណ្តារាជធានីខេត្តក្នុងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិសរុបប្រមាណជិត១ ម៉ឺន ៥ពាន់នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដែលបានចេញលើទំព័រហ្វេសប៊ុករបស់ខ្លួន។ ខេត្តទាំងនោះរួមាន៖
ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរមកកំសាន្តប្រមាណ ៣៨០០០នាក់។ ចំពោះភ្ញៀវទេសចរទៅកំសាន្តនៅតាមកោះមានចំនួន១៥៥៥ នាក់ក្នុងនោះ ភ្ញៀវខ្មែរមានចំនួន៤២៥ នាក់ ស្រី ២១៨ នាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ១១៣០ នាក់ ស្រី ៤៤០ នាក់។
ខេត្តកោះកុង មានភ្ញៀវទេសចរចូលមកកម្សាន្តតំបន់រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តកោះកុង សរុប ៨១៦៥ នាក់ កើនឡើង ៣៣,៣៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦។
ខេត្តកំពត មានភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្ត សរុបប្រមាណ២៧៤០១នាក់ កើនឡើង ២០,៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦។
ខេត្តកែបមានភ្ញៀវទេសចរចូលមកកម្សាន្តតំបន់រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តមានសរុប ២៣៨១៧ នាក់។





