Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៧ កញ្ញា ថន លក្ខិណា និងក្រុមគ្រួសារបានប្រារព្ធពិធីឡើងគេហដ្ឋានថ្មី ជាផ្ទះវីឡាស៊ីវិស័យតម្លៃរាប់ម៉ឺនដុល្លារ ក្នុងបុរីប៉េងហួត ព្រែកលាប រាជធានីភ្នំពេញ ដោយមានសិល្បកររាប់រយនាក់ មកចូលរួម។

ក្នុងទឹកមុខរីករាយរត់ឆ្លេឆ្លាសំពះទទួលភ្ញៀវជាមួយឈុតសម្លៀកបំពាក់ ពណ៌លឿងយ៉ាងស្រស់ប្រណិតកញ្ញា ថន លក្ខិណា បានបង្ហាញការចាប់អារម្មណ៍ជាច្រើន គ្រាដែលមានផ្ទះវីឡាកូនកាត់ធំស្បឹងសម្ពោធ ធ្វើឲ្យចង្កោមសិល្បៈមានការភ្ញាក់ផ្អើលគ្រប់គ្នាដោយសិល្បករខ្លះ ខំចិញ្ចឹមចិត្តចង់បាន និងប្រឹងរកស៊ីទិញមិនឲ្យចាញ់គ្នាឡើយ។     

អ្នកនាង ថន ដារ៉ា ជាបងស្រី ថន លក្ខិណា បានបញ្ជាក់ខ្លះៗថា ផ្ទះថ្មីនេះ មានចំណែកប្រាក់របស់នាងជាបងតិចតួចដែរ តែបើថាតម្លៃពេញប៉ុន្មានសុំមិននិយាយនោះទេ មានតែសាមីខ្លួនទេដែលអាចប្រាប់បាន។ អ្វីដែលយើងចង់ឃើញ គឺបំណងប្អូនស្រីបានសម្រេចដែលគាត់រកបានទ្រនំនៅល្អក្រោយព្យាយាមខិតខំតស៊ូលំបាករាល់ថ្ងៃ ពេលទៅបំពេញការងារ។ ម្លោះហើយមានតែការជូនពរជាបន្តទៀត ក្រោយបានផ្ទះថ្មី សូមឲ្យមានសុខសួស្តី ហ៊ុយ ស៊ុយល្អ ហេង ហេង លាភចូលច្រើនៗ។ តាមការឲ្យដឹងពិធីឡើងផ្ទះថ្មីនេះ គឺចំណាយប្រាក់ជិត២០ម៉ឺនដុល្លារ ក្រៅពីការសម្ពោធផ្ទះថ្មីក៏ជាការរៀបចំពិធីខួបកំណើតដល់បងស្រី ថន លក្ខិណា អ្នកនាង ថន ដារ៉ា ដែលមានវ័យ៣៥ឆ្នាំ តែនៅក្មេងបើទោះមានស្វាមីជាមន្ត្រីនៅប្រទេសថៃ ក៏ដោយ។ ទស្សនារូបភាពនានាកាលពីយប់មិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor