Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កូរ៉េខាងត្បូង​ បាន​បាញ់​មីស៊ីល​ប្រឆាំង​ (Hyunmoo-2)​ ចំនួន​ពីរ​គ្រាប់​ ចេញ​ពី​កន្លែង​មួយ​ក្បែរ​ព្រំដែន​អន្តរ​កូរ៉េ​ភ្លាមៗ​​ បន្ទាប់​ពី​កូរ៉េខាងជើង​ បាញ់​មីស៊ីល​ចេញ​​​ស្រុក​ Sunan​ ទីក្រុង​ព្យុងយ៉ាង​ បាន​៦នាទី​។នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​កញ្ញា​។

នាយសេនាធិការ​ចម្រុះ​ JCS បាន​និយាយ​ថា​ ​មីស៊ីល​កូរ៉េខាងត្បូង​ បាន​បាញ់​ចូល​ក្នុង​លំហ​ផ្ទៃ​សមុទ្រ​ភាគ​ខាង​កើត​ចម្ងាយ​ ២៥០គីឡូម៉ែត្រ​ ខណៈ​មីស៊ីល​របស់​កូរ៉េខាងជើង​ បាញ់​បង្ហោះ​រួច​ជា​ស្រេច​។ យោង​តាម​របាយការណ៍​នេះ​ ក្រសួង​ការពារ​ជាតិ​ក្រុង​សេអ៊ូល​ បាន​ពន្យល់​ថា​ ខ្លួន​អាច​ឆ្លើយតប​ជា​បន្ទាន់​ ពីព្រោះ​វា​ជា​ការ​រៀបចំ​របស់​កូរ៉េខាងជើង​ សម្រាប់​ការ​ចាប់​ផ្ដើម​ធ្វើ​សង្គ្រាម​ក្នុង​តំបន់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​វេលា​ម៉ោង​ ០៦៖៥៧នាទី​ព្រឹក​ (ម៉ោង​ក្នុង​ស្រុក​) កូរ៉េខាងជើង​ បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ ធ្លាក់​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ នៅ​ចម្ងាយ​ប្រហែល​ ២ពាន់​ គីឡូម៉ែត្រ​ ភាគ​ខាង​កើត​កោះ​ ហុកកៃដូ​ ប្រទេស​ជប៉ុន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor