Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អ្នក​ជំនាញ​ការ​កូរ៉េខាងជើង​ បាន​អះអាង​ថា​ គ្មាន​វិធី​សាស្ត្រ​អី​ ដើម្បី​បញ្ឈប់​គោលបំណង​របស់​លោក​ គីម​ ជុងអ៊ុន​ ក្នុង​ការ​សម្រេច​កម្មវិធី​នុយក្លេអ៊ែរ​ និង​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​ នោះ​ទេ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស (Express) បាន​ចុះ​ផ្សាយ​នា​រសៀល​ថ្ងៃ​សុក្រ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧។

អ្នក​ជំនាញ​ការ​កូរ៉េខាងជើង​លោក​ Andrei Lankov​ បាន​និយាយ​ថា​ លោក​ គីម​ ជុងអ៊ុន​ កំពុង​ពន្លឿន​កម្មវិធី​មីស៊ីល​របស់​ខ្លួន​ ឲ្យ​បាន​លឿន​ជាង​អ្វី​ ដែល​បាន​រំពឹង​ទុក​។ លោក​ សង្ស័យ​ថា​ពិភពលោក​ នឹង​មិន​អាច​រារាំង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ ពី​ការ​សម្រេច​គោល​បំណង​ ក្នុង​ការ​បង្កើត​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​កម្ទេច​សហរដ្ឋ​អាមេរិក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាងត្បូង​លោក​ Lee Myung-jae​ បាន​បង្ហាញ​ថា​ ក្រុង​សេអ៊ូល​ បាន​បាញ់​មីស៊ីល​ចំនួន​ ២គ្រាប់​ភ្លាម​ៗ​ ដើម្បី​ឆ្លើយតប​យោធា​របស់​គាត់​ និង​បង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ប្រសិន​បើ​កូរ៉េខាងជើង​ បន្ត​បាញ់​មីស៊ីល​ថែម​ទៀត​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor