Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ខណៈដែលតារាចម្រៀង ខេម កំពុងសម្តែងនៅប្រទេសអូស្រ្តាលី ពេលនេះលោកបានបកស្រាយបទចម្រៀងមួយបទ និពន្ធប៉ារ៉ូថ្មី ទំនុកបទ “កម្មករត្បូង” បទថ្មីនេះគឺជាស្នាដៃនិពន្ធរបស់កម្មករខ្មែរម្នាក់ ទៅធ្វើការនៅប្រទេស អូស្រ្តាលី ដោយលោកបានរៀបរាប់ពីទុកលំបាក និងអារម្មណ៍នឹកអាល័យប្រពន្ធកូននៅឯស្រុកកំណើត ។

តាមរយៈការបញ្ជាក់ពីលោក ខេម បានប្រាប់ថា បុរសម្នាក់នេះគាត់ជាបុរសម្នាក់ស្រឡាញ់ប្រពន្ធកូនខ្លាំងណាស់ ហើយក៏មិនចង់ឃ្លាតឆ្ងាយដែរ ប៉ុន្តែដោយសារកក្តាជីវភាព លោកត្រូវបង្ខំចិត្តចាកចេញឆ្ងាយពីអ្នកជាទីស្រឡាញ់ ទាំងចិត្តអាល័យគ្មានពេលស្រាកស្រាន្ត។

វីដេអូខាងក្រោមនេះគឺជាបទថ្មីរបស់ ខេម ដោយលោកបានច្រៀងផ្ញើមកពីប្រទេសអូស្រ្តាលី ជូនអ្នកគាំទ្រស្តាប់កម្សាន្តក្រោយពិធីបុណ្យភ្ជុំ៕

ខេម និងសាយចៃ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor