Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថ្មីៗនេះមានប្រភពពីក្រុមការងារនៅផលិតកម្ម ថោន មួយរូបបានបង្ហើបថា តារចម្រៀ ងល្បោយប្រចាំផលិតកម្ម ថោន លោក ពែកមី បានត្រៀមខ្លួនរត់ចោលទ្រនំដែលធ្លាប់ ផ្តល់កំណើតអាជីពចម្រៀងនេះហើយ ដោយមានមូលហេតុជាបឋមពីរ។

ទី មួយគឺអាច មកពី នាយចឺម មកចូល ថោន ព្រោះអ្នកទាំងពីរធ្លាប់កើតមានបញ្ហាផ្ទៃក្នុង ! រឿង "ភ្នំមួយមិនអាចមានខ្លាពីរ" ចំណែកមួយរឿងផ្សេងទៀតល្បីថា ពេកមី ចង់ទៅចាប់ ដៃជាមួយ ពេជ្រ សោភា ។

យោងតាមប្រភពខាងលើបានបង្ហើបប្រាប់រឿងពីអតីតកាលរបស់តារាចម្រៀងនាយ ពែកមី និងនាយចឺម ថា កាលដែលលោក ពែកមី ចូលច្រៀងនៅ ថោន រួចហើយ នាយ ចឺម ក៏មានគម្រោងចូលច្រៀងនៅក្នុងផលិតកម្ម ថោន ផងដែរ ប៉ុន្តែដោយសារអ្នក ទាំងពីរប្រកាន់គំនិតមានម្នាក់អត់ម្នាក់ ទើបលទ្ធផលចុងក្រោយ នាយចឺម ត្រូវរត់ ទៅច្រៀងនៅផលិតកម្ម សាន់ដេ។

ប្រភពគួរឲ្យទុកចិត្តដដែលនេះបន្ថែមថា មូលហេតុ ដែល ពែកមី កំពុងត្រៀមខ្លួនដើរចេញពី ថោនកក្តាទីមួយអាចមកពី នាយចឺម មកចូល ថោន ក៏អាចថាបាន ព្រោះ អ្នកទាំងពីរ មិនចុះសម្រុងនិងគ្នា តាំងពីដំបូងមកម្ល៉េះ កក្តាមួយទៀតលោក ពែកមី អាចនឹងទៅច្រៀងនៅ ហង្សមាស ដោយចាប់ដៃគូជាមួយ ពេជ្រ សោភា ក៏អាចថាបាន ដែរ ព្រោះព័ត៌មាននេះ ក៏មានក្រុមបុគ្គលិកនៅ ហង្សមាសបង្ហើបខ្លះៗដែរ។

ការធ្លាយចេញព័ត៌មានខាងលើនេះ Kqube ក៏បានទាក់ទងសុំការបញ្ជាក់ពីលោក ពែក មី ផងដែរ ប៉ុន្តែទូរស័ព្ទលោកមិនអាចទាក់ទងបាន។ ដោយឡែកខាងភាគីផលិតកម្ម ថោន លោក អ៊ិន រិទ្ធីចិត្រ អ្នកគ្រប់គ្រងការផលិត បានប្រាប់ថា ចំពោះព័ត៌មាននេះ លោកមិនអាចនិយាយបានទេព្រោះលោកមិនទាន់ទទួលបានព័ត៌មានច្បាស់មួយរយ ភាគរយ តែបើសិនជារឿងនេះវាពិតជាកើតឡើងដូចព័ត៌មាន ដែលគេនិយាយលោក នឹងបញ្ជាក់ប្រាប់តាមក្រោយ។ លោក បន្តថា លោក ពែកមី ជាតារាចម្រៀងមិនចុះកុងត្រាជាមួយផលិតកម្មទេ ដូច្នេះហើយបើសិនគាត់សុំឈប់ពិតមែនជាសិទ្ធរបស់គាត់។ឆ្លើយដល់ចំណុចនេះពេលសួរបញ្ជាក់ថា តើរឿងអតីតកាល នាយចឺម ចង់ចូលច្រៀងនៅ ថោន តែមិនបានចូល ដោយសារមានរឿងរ៉ាវដូចព័ត៌មានចចាមអារ៉ាមមែនទេ ?

លោកបានប្រាប់ថា លោកគ្រាន់តែដឹងថានាយចឺម ពិតជាចង់ចូលច្រៀងនៅ ថោន ពិតមែនមុនពេលលោកទៅច្រៀងនៅ សាន់ដេ ប៉ុន្តែសម្រាប់ហេតុផលតារារូបនេះ មិនបាន ច្រៀង លោកមិនបានដឹងច្បាស់មិនហ៊ាននិយាយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor