Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រឿង​លោក​វិ​ល្លាម ដែល​លោក​សុំ​ប្រកួត​ជាមួយ​កូន សម្ដេច ហ៊ុនសែន នាយករដ្ឋមន្រី្ត នៃកម្ពជា បានក្លាយជាប្រធានបទមួយកំពុង មានការចាប់​អារម្មណ៍​យ៉ាងខ្លាំង ដោយក្នុង​នោះមាន​សារព័ត៌មាន​ជាច្រើន បានចុះផ្សាយផងដែរ ។

ករណីនេះ អាចជាការ​បើកទំព័រ​ថ្មីនៃ ប្រទេស​ដែលកាន់​លទ្ធិ​ប្រជាធិ​បតេយ្យ​ដែលមានសិទ្ធិ​គ្រប់​គ្រាន់ក្នុងការបញ្ចេញមតិ និងជាការឆ្លើយតបទៅកាន់ អ្នក​ដែល​តែងតែ រិះគន់ និងមិនទទួលស្គាល់ថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ ។ ខាងក្រោមនេះជាការលើកឡើងរបស់លោក វិល្លាមទាក់ទងនឹងរឿងខាងលើនេះ ៖

សង្គមប្រជាធិបតេយ្យគេអត់ដែលនិយាយពាក្យថា ខ្ពស់ទាប វណ្ណៈតូច វណ្ណៈធំទេ សង្គម​ប្រជាធិបតេយ្យ​គឺរស់យ៉ាងស្មេី​សិទ្ធស្មេីភាព គេនិយាយថា ខ្ញុំវណ្ណៈស្អី ឋានៈស្អី មេីលខ្លួន​ឯងផង ទាបប៉ុណ្ណា ហាហាភាសាបែបនេះ​គេនិយាយក្នុង​សង្គមសក្តិភូមិទេ ។

ថ្ងៃនេះខ្ញុំបេីកទំព័រអោយដឹង​ថាខ្មែរមាន​ប្រជាធិបតេយ្យ រាស្ត្រសាមញ្ញហ៊ាន​សុំប្រកួតជាមួយ​កូនថ្នាក់ដឹកនាំ តាមការបេីកផ្លូវ​របស់ សម្ដេច​តេជោ ប្រមុខរដ្ឋាភិបាលកម្ពុជា បេីរឿង​នេះធ្វេីបាន​មែន អាមេរិកអាចបាក់អំនួត​រឿងបង្រៀន​ខ្មែរពីលទ្ធិ​ប្រជាធិបតេយ្យ ក្នុងពិភពលោកនេះគ្មានបរទេសណាមានរាស្ត្រសាមញ្ញសុំប្រកួតជាមួយកូនថ្នាក់ដឹកនាំទេ មានតែកម្ពុជា ចឹងបាន​បង្ហាញ​ទៅពិភពលោក​ថា​ក​ម្ពុជាមានសេរីភាពល្អ និងប្រជាធិបតេយ្យ ដែលអាមេរិកគួរ ឃេីញចំនុចនេះនឹងរឿងដែលកេីតឡេីងនៅថ្ងៃនេះ ហេីយលោកអូបាម៉ាគួរ រៀនតាម​កម្ពុជាអោយ​កូនស្រីលោក​តបទៅកាន់មេធាវី​កម្សត់​នៅប្រទេសកេនយ៉ា​ដែលសុំស្រលាញ់កូនលោកផង ព្រោះប្រទេសបិតា​ប្រជាធិបតេយ្យ គួរណាស់រៀនអោយតម្លៃមនុស្សអោយស្មេីគ្នា។

សារពីលោកវិល្លាម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor