
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ សីហា ២០១៧ បេក្ខជនប្រឡង”ជាប់"សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧ មានចំនួន ៦៣ ៦៦៨នាក់ ត្រូវជា៦៣,៨៤% នៃបេក្ខជនវត្តមានសរុបចំនួន ៩៩ ៧២៨នាក់។
ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ចំនួន ៣៤ ២៣៤នាក់ ត្រូវជា៥៣, ៤០% និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ចំនួន ២៩ ៤៣៤នាក់ ត្រូវជា៨២,៦២%។
ក្នុងនោះ បេក្ខជនទទួលនិទ្ទេស៖
-និទ្ទេស A៖ ចំនួន ៤២៤នាក់
-និទ្ទេស B៖ ចំនួន ២ ៤៦៤នាក់
-និទ្ទេស C៖ ចំនួន ៥ ០០០នាក់
-និទ្ទេស D៖ ចំនួន ៩ ១២៣នាក់
-និទ្ទេស E៖ ចំនួន ៤៦ ៦៥៧នាក់

រាជធានី ខេត្តដែលមានបេក្ខជនប្រឡងជាប់ទទួលបាននិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ សីហា ២០១៧
- រាជធានីភ្នំពេញ ចំនួន១៩៤នាក់
- សៀមរាប ចំនួន៤៧នាក់
- កណ្ដាល ចំនួន២៦នាក់
- បាត់ដំបង ចំនួន២៣នាក់
- កំពត ចំនួន២១នាក់
- កំពង់ចាម ចំនួន២០នាក់
- ព្រៃវែង ចំនួន១២នាក់
- បន្ទាយមានជ័យ ចំនួន១២នាក់
- កំពង់ឆ្នាំង ចំនួន១២នាក់
- ព្រះសីហនុ ចំនួន៩នាក់
- កំពង់ធំ ចំនួន៩នាក់
- តាកែវ ចំនួន៨នាក់
- ត្បូងឃ្មុំ ចំនួន៧នាក់
- ពោធិ៍សាត់ ចំនួន៦នាក់
- ក្រចេះ ចំនួន៦នាក់
- ស្វាយរៀង ចំនួន៥នាក់
- ព្រះវិហារ ចំនួន២នាក់
- កែប ចំនួន២នាក់
- កំពង់ស្ពឺ ចំនួន១នាក់
- ប៉ៃលិន ចំនួន១នាក់
- កោះកុង ចំនួន១នាក់