
ព្រឹកនេះ តារាចម្រៀង លោក ណយ វណ្ណេត បានចេញដំណើរទៅ ព្យាបាលរបួសនៅមន្ទីពេទ្យនៃខេត្ត សុរិន្ទ ប្រទេសថៃ ហើយ បន្ទាប់ពីលោករងគ្រោះថ្នាក់ចរាចរណ៍កាល់ពីយប់មិញ នៅផ្លូវជាតិលេខ៤ ។ មូលហេតុដែលលោកត្រូវចាកចេញទៅព្យាបាលនៅខេត្តសុរិន្ទដោយសារតែលោកធ្វើទុក្ខឈឺក្បាលខ្លាំងពេកពិបាកទ្រាំ ។



សូមជម្រាបជូនថា៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សីលា លោក សំ សាមាន បានប្រាប់អង្គភាព សារព័ត៌មាន CAM POST ថា នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ នៅចន្លោះគីឡូម៉ែត្រលេខ១៥១-១៥២ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងនោះមានតារាចម្រៀងល្បីឈ្មោះ លោក ណយ វ៉ាន់ណេត ម្នាក់ផង។
មន្ត្រីខាងលើបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បងជីវិតឈ្មោះ ណោ ស្រីនាង ភេទស្រី អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផុន ប៊ុនលាភ ភេទប្រុស អាយុ២២ឆ្នាំ របួសធ្ងន់បាក់ជើងទាំងពីរ។ ពួកគេទាំង២នាក់ជិះម៉ូតូ ម៉ាកហុងដា MSX គ្មានស្លាកលេខ រស់នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មុខរបរធ្វើការរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាង ខេត្តព្រះសីហនុ។
ចំណែករថយន្ត ម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-0120 មានអ្នករួមដំណើរ៥នាក់ ទី១.ឈ្មោះ ណយ វ៉ានណេត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរអ្នកចម្រៀង (របួសស្រាល) រស់នៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ណច្បារអំពៅ រាជធានីភ្នំពេញ។ រីឯ៤នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ រួមទាំងតៃកុងរថយន្តម្នាក់ផង ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល។
មន្ត្រីដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុម៉ូតូ និងរថយន្តបើកបរក្នុងទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចខាងលើ ក៏បុកគ្នាពេញទំហឹងបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសតែម្តង។
បច្ចុប្បន្នជនរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្រោយកើតហេតុ៕














