Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពីទទួលបាន ការសម្របសម្រួល និងដោះស្រាយទីកន្លែងស្នាក់នៅ ជូនក្រុមគ្រួសារដែលរងគ្រោះដោយ អាជ្ញាធរចុះអនុវត្តន៍សាលក្រម តុលាការកំពូល រុះរេីផ្ទះថ្ងៃមុន គ្រួសារមួយ​ក្នុងចំណោមបីគ្រួសារ ស្ថិតក្នុងភូមិទួលក្រសាំង ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានចេញសារថ្លែងអំណរគុណ ដល់លោកជំទាវ ហ៊ុន ចាន់ថុល និងលោកវិល្លាម ថា ៖

ក្រុមគ្រួសារនាងខ្ញុំដែលជាគ្រួសារមានទំនាស់ដីធ្លីនៅភូមិទួលក្រសាំង ឃំុរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល សុំថ្លែងអំណរអរគុណដល់អ្នកមីងជំទាវ ហ៊ុនចាន់ថុល លោកពូ William Guang លោកពូឯកឧត្តម វ៉ាន់ សំអឿន ជាពិសេសសុំអរគុណលោកពូចៅហ្វាយខេត្តកណ្ដាល ដែលបានជួយជ្រោមជ្រែងដោះស្រាយបញ្ហាជូនក្រុមគ្រួសារនាងខ្ញុំអោយទទួលបានដីដោះដូរត្រលប់មកវិញ ធ្វេីអោយពួកនាងខ្ញុំមានវាសនាមានគេហដ្ឋានមានផ្ទះនៅសមរម្យដូចគេឯងម្ដងទៀត ។ ក្រុមគ្រួសារនាងខ្ញុំសុំលេីកម្រាមដៃដប់អោយលោកពូអ្នកមីងទាំងអស់ទទួលបានសុខភាពល្អរួមទាំងសេចក្ដីសុខសប្បាយរហូតតទៅមុខទៀត ។

សារឆ្លើយថ្លែងអំណរគុណគ្រួសាររងគ្រោះ

បន្ទាប់ពីក្រុមគ្រួសារខាងលើចេញសារថ្លែងអំណរគុណរួចមក ខាងលោក វិល្លាម វិញក៍មានប្រតិកម្មតប ដោយសេចក្ដីគោរព មិនសរសេរមិនបាន ថា៖

អរគុណក្មួយពូសុំចូលរួមអបអរសាទរ អ្វីដែលពូជួយបានពូនឹងជួយអោយអស់ពីលទ្ធភាព ដោយមិនចង់បានគុណស្រ័យអ្វីទាំងអស់ សុំត្រឹមឃេីញពលរដ្ឋកម្ពុជារស់ដោយស្មេីរភាពប្រកបដោយសុខសុភមង្គលលេីទឹកដីមាតុភូមិរបស់យេីង 😊😊😊

សារឆ្លើយតបរបស់លោក វិល្លាម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor