Sponsor
Amapapa News

​ខេត្តបន្ទាយ​មាន​ជ័យ​៖​ ​​ស្លុត​ចិត្ត​ណាស់​ ដែល​ធ្លាប់​តែ​​ឮ​​ថា​ពាក្យមួយ​ឃ្លា​ថា​​ ​​សេះ​ប្រាំ​បំបែក​សាក​សព​​​ ​ប៉ុន្តែ​​នៅ​វេលា​ប្រមាណ​​ម៉ោង​១១​ព្រឹក​​​​ ​ថ្ងៃ​ទី​១ ខែកញ្ញា​នេះ​ បាន​​​​កើត​ឡើង​​ស្ទើរ​តែ​ដូច​ពាក្យ​ខាង​លើ​ហើយ​ ដោយ​រថយន្ត​ដឹក​​​​ផាវ​មួយ​គ្រឿង​បានជួប​គ្រោះ​ថ្នាក់ចរាចរណ៍​ ​ផ្ទុះ​ឆេះ​​លាន់​រន្ធះ​​​​​ ​ដែល​បណ្តាល​មនុស្ស​២​នាក់​ស្លាប់​​ រក​សាក​សប​មើល​មិន​យល់​​​។

ប្រភពពីសមត្ថកិច្ច​​​បាន​​ឲ្យ​ដឹង​ថា​ករណី​ដ៏រន្ធត់​នេះ​​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ​​ម្ដុំ​បត់ត្រង់ភូមិព្រែកល្ពៅ ឃុំ ឬស្សីក្រោក ស្រុកមណ្ឌលបុរី ដែល​បង្ក​ដោយ​​​​​​ ​​​រថយន្ត​ធុននីសាន់ ១​បាំង​កន្លះ​ ដឹកម៉ូតូចំនួន ​៤​ គ្រឿងនៅពីលើ​​។​

​​​​​លោកឧត្តម​សេនីយ៍ត្រី ​ចាន់ តារ៉ា ​ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​បឲ្យដឹង​ថា ​ករណី​​ផ្ទះ​រថយន្ត​រក​ឃើញសាកសព ​២​នាក់​និង​កន្លែង​ដែល​ស្គាល់​មាន​ទី​១​.​ឈ្មោះ ​ញ៉ន វីរៈ​ ភេទ​ប្រុស ​អាយុ​ ​៣៥​ឆ្នាំ​(ម្ចាស់​រថយន្ត​និង​អ្នកបើកបរ)​ដែល​មាន​ប្រពន្ធ​ឈ្មោះ ញ៉ឹ​ង កញ្ញា​ អាយុ​៣២​ឆ្នាំ​ មាន​កូន​៤​នាក់​រស់​នៅភូ​មិ​២​ សង្កាត់​ កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ​ទី២.​ឈ្មោះ ​ព្រំ​ វីរៈ​ ភេទ ប្រុស អាយុ​៤​៣​ឆ្នាំ (ជា​ព្រូ)​ រស់​នៅភូមិ.ឃុំ បត់ត្រង់ ​ស្រុកមង្គលបូរី​ និង​របួស​អ្នក​ដំណើរ​ជិះម៉ូតូ​កង់​បី ​២​នាក់​ប្តី​ប្រពន្ធ​។​

ក្រោយពេលផ្ទុះកើតឡើងមានរថយន្តពន្លត់អគ្គីភ័យ​របស់​ស្នងការនគរបាលខេត្ត ២គ្រឿងបានពន្លត់ ហើយឃើញរកឃើញសាកសព​២នាក់​ដាច់ជា​កំណាត់​ខ្ទាត​ចេញ​ពី​គ្នា​ហើយ​រថយន្ត​បណ្តាល​ខ្ទិច​ទាំង​ស្រុង​។​ កណីផ្ទុះរថយន្ត​បណ្តាល​ស្លាប់​២​នាក់​រកឃើញ​សាកសព​និង​កន្លែង​នេះ​ សមត្ថកិច្ច​​​រកឃើញថា​ ជា​ករណី​រថយន្តដឹកគ្រាប់​ផាវ​បណ្តាល​ផ្ទុះឡើង​បណ្តាល​ស្លាប់​២​នាក់​ដាច់​ជា​ច្រើន​កំណាត់​និង​របួស​អ្នកជិះ​ម៉ូតូកង់​បី​២​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor