
បច្ចុប្បនបច្ចេកវិទ្យានៃការទំនាក់ទំនងសង្គមកាន់តែទំនើប ទូលំទូលាយ ទើបធ្វើអោយការរកសេវាផ្លូវភេទកាន់តែមានភាពងាយស្រួល មិនរំខានដល់សមត្ថកិច្ច។ ប៉ុន្តែក៏មានជនឆ្លៀតឱកាសមួយចំនួន ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយនេះ មកធ្វើជាឧបករណ៍បោកប្រាស់ លុយកាក់របស់ ជនរងគ្រោះដែលគិតមិនដល់នូវល្បិចរបស់ជនឆ្លៀតឱកាសទាំងនោះផងដែរ។
ជាក់ស្តែងបងប្រុសម្នាក់ បានចាញ់បោកមនុស្សស្រីដែលលក់សេវាផ្លូវភេទ អស់លុយហើយក៏បានបង្ហោះសារចែករំលែក និងមានការប្រុងប្រយ័ត្ន ដល់បុរសៗដែលចូលចិត្តស្វែងរកសេវាផ្លូវភេទ។ នៅក្នុងសារនោះបានសរសេររៀបរាប់ថា៖
“ត្រឹមតែ 15$ ទេ! ហេតុអ្វីចាំបាច់បោកប្រាសគេធ្វើអ្វី? វាលក់ខ្លួនតាមអនឡាញ ហើយអោយគេកក់លុយវាសិន បានវាទៅជាមួយ តែដល់ពេលវេរលុយតាមវីង អោយវាហើយ វា Block ហ្វេសប៊ុកគេបាត់ ហើយលេខក៏ខលមិនចូល។ All friends help share អោយវាល្បីផង ។ ហើយកុំអោយមានប្រុសៗគ្នាយើង ក្នុងGroup ចាញ់បោកវាទៀត។ Account FB វាឈ្មោះ Pich Real ។ ”











