Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មួយរយៈដែលមានការផ្អើលព័ត៌មានក្នុងសង្គមសិល្បៈ ជុំវិញដំណឹងថា អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង តារាកំប្លែងកំពុងឡើងកូដ បានភ្ជាប់ទំនាក់ទំនងស្និតស្នាលជាមួយតារាកំប្លែងនាយកៃដ គ្រាដែលមានរូបភាពជាច្រើនបានបង្ហោះកៀកកិតគ្នាក្នុងបណ្តាញសង្គម។

ប្រភព​​ខាង​លើបាន​រាយការណ៍​ឲ្យ​ដឹង​បន្ថែម​​ទៀត​ថា ទំនាក់ទំនង​​ស្នេហា​រវាង​​ពោះ​ម៉ាយ​កូន​១ និងមេម៉ាយ​កូន​១ ដែល​ជា​​តារា​​កំប្លែង​ក្នុង​ទ្រនំ​ជា​​គ្នា​នេះ អ្នក​ទាំង​ពីរ​បាន​ថែម​ទាំង​បោះ​ទុនរក​ស៊ី​ជា​មួយ​គ្នា​ថែម​ទៀត​ផង ដោយ​បច្ចុប្បន្ន​​កំពុងតែ​រក​ស៊ី​ទទួល​ធ្វើ​ម្ហូប​ការ កាត់​សក់ និងមាន​ជួល​ភ្លេង​ខ្មែរ- សម័យ​រួម​គ្នា​។ ជាង​នេះ​ទៅទៀត​ ចាស់​ទុំ​ទាំង​សង​​ខាងបាន​ដឹង​ឮ​អស់​ហើយ​ផង​ដែរ ត្បិត​អី​ពេល​មាន​រដូវ​បុណ្យ​ទាន​ម្ដង នាយ ​កៃដ តែងតែ​មាន​អ៊ីវ៉ាន់ជូន​ដល់​ឪពុក​ម្ដាយ​ខាង​នាង​ខ្ញុង ​មិនដាច់​ឡើយ ដូច​កាល​បុណ្យ​ភ្ជុំបិណ្ឌ​​កន្លង​ផង​ទៅ​ជា​ដើម។

ជុំ​វិញ​ការ​លើ​កឡើង​នេះ ​នាយ​កៃដ វិញ មិន​អាច​ស្នើ​សុំ​ការ​បក​ស្រាយ​បាន​ឡើយ ចំណែកនាងខ្ញុង វិញ​បាន​ប្រកែក ដោយ​នាង​លើក​ឡើង​ថា ទំនាក់ទំនង​អ្នកទាំង​ពីរតាំង​ពី​ដើម​ទី​រហូត​មក​ដល់​បច្ចុប្បន្ន ​គឺ​ត្រឹម​តែ​ជា​មិត្ត​​រួម​អាជីព​ក្នុង​ក្រុម​តែ​ប៉ុណ្ណោះ មិន​​ឈាន​ដល់​ស្នេហា​ដូច​ការ​លើក​ឡើង​ឡើយ។” បង​អើយ​ឲ្យ​តែ​ខ្ញុំ​ថត​ជា​មួយ​គ្នា​ដឹង​ថា មាន​ស្នេហ៍​​ជា​មួយគ្នា កាល​ជា​មួយ​ពែក​មី ឡើង​វិល​មុខ​​​រឿង​ហ្នឹង​ហើយ លូវ​ដល់​នាយ​កៃ​ដ​ទៀត​ អត់​មាន​ទេ​បង” ខ្ញុង​ថ្លែង​បញ្ជាក់។

កន្លងមកខ្ញុងល្បីមានអ្នកតាមស្រឡាញ់ច្រើន រហូតដល់អ្នកក្រៅស្រុកក៏មានដែល។ ប៉ុន្តែគូគាប់ថ្មីនាងអាចយកបានទាល់តែកូនប្រុសនាងពេញចិត្តទើបពេញបំណងបានហើយនាយកៃដរ មិនដឹងត្រូវចិត្តកូនប្រុសខ្ញុងឬអត់ទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor