
យោងតាមគណនីហ្វេសប៊ុក របស់លោក ផែង វណ្ណៈ បានបង្ហាញពីចម្លើយសារភាព របស់លោក កឹម សុខា ដែលបង្ហាញថា អំពើរបស់លោក កឹម សុខា ជាអំពើក្បត់ជាតិ យ៉ាងពិតប្រាកដ សូមអានខ្លឹមសារទាំងស្រុងខាងក្រោមនេះ៖
ព្រឹកនេះសាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជំរះលើសុំណុំរឿងស្នើសុំអោយនៅក្រៅឃុំរបស់ កឹម សុខា ដែលកំពុងជាប់ចោទពីបទល្មើសក្បត់ជាតិ ។ ក្រោមហេតុផលសុវត្ថិភាពសំរាប់ជនជាប់ចោទ កឹម សុខា សមត្ថកិច្ចនឹងមិនបញ្ជូន កឹម សុខា មកចូលរួមសវនាការទេដោយធ្វើឡើងកំបាំងមុខជនត្រូវចោទ ។
នេះជាចម្លើយសារភាពពីទង្វើក្បត់ជាតិរបស់ កឹម សុខា ៖
ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីខ្ញុំបានជាប់ឆ្នោតដំបូងនៅ ១៩៩៣ រដ្ឋាភិបាលអាមេរិកបានហៅខ្ញុំទៅក្នុងនាមអ្នកនយោបាយខ្មែរជារហូតមកដើម្បីឲ្យយល់ពីលទ្ធិប្រជាធិបតេយ្យដោយប្រាប់លោកឲ្យដកខ្លួនចេញពីនយោបាយមួយរយៈសិនដើម្បីឲ្យមានការផ្លាស់ប្តូរ ហើយខ្ញុំក៏បានដកខ្លួនពីនយោបាយនៅឆ្នាំ ២០០២ ដើម្បីរកយុទ្ធសាស្ត្រផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្នពីក្រោមឡើងទៅលើគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយខ្ញុំក៏បានចាកចេញពីនយោបាយទៅបង្កើតអង្គការមួយឈ្មោះមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា។
គេថាមុននឹងដូរមេដឹកនាំខាងលើបានទាល់តែដូរខាងក្រោមទៅមុន។ ជាយុទ្ធសាស្ត្រនយាបាយប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះគេឲ្យខ្ញុំយកម៉ូដែលតាមប្រទេសយូហ្គោស្លាវី ស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការ មេឡូ សូវិច បាននោះ មេឡូសូវិច រថក្រោះសម្បើមណាស់ បងប្អូន ប៉ុន្តែគេប្តូរបានដោយសារគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរតែអត់មានអ្នកណាដឹងទេ ប៉ុន្តែយុទ្ធសាស្ត្រនេះដោយសារថ្ងៃនេះយើងឈានដល់មួយដំណាក់ហើយ ខ្ញុំត្រូវតែប្រាប់បងប្អូនឲ្យដឹង ហើយនៅបន្តទៀតជោគជ័យនឹងទទួលបាន ។
ខ្ញុំអត់ធ្វើតាមខ្ញុំនឹកឃើញទេគឺមានអ្នកជំនាញការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៅទីក្រុងម៉ុងរេអាល់ ប្រទេសកាណាដាដែលអាមេរិកាំងគេជួលមកដើម្បីធ្វើការផ្តល់មតិឲ្យខ្ញុំរបៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹងហើយ មានយុទ្ធសាស្ត្រប៉ុណ្ណឹងហើយ បើមិនជោគជ័យទៀតខ្ញុំមិនដឹងថាយ៉ាងម៉េចទៀតទេ ។
ពាក្យខាងលើនេះបង្ហាញអំពីអំពើក្បត់ជាតិយ៉ាងពិតប្រាកដរបស់ កឹម សុខា !

