Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសថ្លើមធំម្នាក់ បាន​កាន់ដាវមួយដើម ទៅគំរាមក្រុមសន្តិសុខ យកផ្លែឈើហូប ត្រូវបានក្រុមសន្តិសុខ សហការគ្នាចាប់ឃាត់ខ្លួន រួច​ប្រគល់ទៅឲ្យ​សមត្ថកិច្ចជាអ្នកដោះស្រាយទាំងយប់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២០១១ ចំណុចមុខផ្សារឈូកមាស ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យ​ដឹងថា បុរសដែលឃាត់ខ្លួនឈ្មោះ ពេជ្រ ច័ន្ទធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ​ទីកន្លែងស្នាក់នៅបច្ចុប្បន្ន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីក្រុមសន្តិសុខ បានឲ្យ​ដឹងថា មុនកើតហេតុ ពួកគាត់បានយាមការនៅផ្សារឈូកមាសជាធម្មតា លុះមកដល់វេលាកើតហេតុខាងលើ ក៏មានបុរសម្នាក់ កាន់ដាវមួយដើម ដើរសំដៅទៅកន្លែងលក់ផ្លែឈើមួយកន្លែង ដែលម្ចាស់គេមិនបាននៅ ហើយបានយកផ្លែឈើ ៣ទៅ៤ខាំ មកហូប ភ្លាមៗនោះ ក្រុមសន្តិសុខក៏និយាយថា ហែកយកផ្លែឈើគេធ្វើអី ខណ:នោះ បុរសរូបនោះ ក៏ឆ្លើយថា យកទៅស៊ី ហើយបានដកដាវមួយដើមគំរាមក្រុមសន្តិសុខថែមទៀតផង។​

ក្រុមសន្តិសុខបន្តថា ក្រោយពេលបុរសរូបនោះ យកផ្លែឈើគេទៅហូបហើយ ពួកគាត់ក៏បាន សហការគ្នា ចូលទៅចាប់ឃាត់បុរសរូបនោះភ្លាមៗ ហើយទាក់ទងទៅសមត្ថកិច្ចអោយចុះមកនាំខ្លួនបុរសរូបនោះ ទៅធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខទាំងយប់តែម្តង​។​

បច្ចុប្បន្នបុរសខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន ដើម្បីធ្វើការអប់រំ និងចាត់ការតាមនីតិវីធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor