
រតនគិរីៈ កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ាតេ សហការជាមួយកម្លាំងអធិការនគរបាលស្រុក ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីចោរកម្ម (លួចក្របី) កាលពីវេលាម៉ោង៧ និង៥១នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅចំណុចភូមិគងយុគ ឃុំប៉ាតេ ស្រុកអូយ៉ាដាវ។
យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ ណាំង ធូ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ័យជំនះសង្កាត់ឡាបានសៀក ក្រុងបានលុង ទី២.ឈ្មោះ អ៊ូ សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ្រៃសង្កាត់យក្ខឡោម ក្រុងបានលុង និងទី៣.ឈ្មោះ ថេន ថាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
ជាមួយគ្នានោះដែរ សមត្ថកិច្ចដកហូតបានម៉ូតូគឿង រថយន្តកូរ៉េ១គ្រឿង និងសត្វក្របី១ក្បាលផងដែរ។
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ កំពុងបំពេញសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់៕





